ប្លែក! មកមើល Pre-Wedding បែប Swag ពីតារាសម្ដែង តីយ៉ាណា
- 2017-12-08 01:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! មកមើល Pre-Wedding បែប Swag ពីតារាសម្ដែង តីយ៉ាណា
ចន្លោះមិនឃើញ
មិនយូរទៀតទេ ថ្ងៃលាភថ្ងៃជ័យសិរីមង្គល របស់ស្រីស្អាត តីយ៉ាណា នឹងឈានមកដល់។ ជាមួយព្រឹត្តិការណ៍ដ៏ធំ១ប្រចាំជីវិតនេះ តីយ៉ាណា បានត្រៀមរួចជាស្រេចសម្រាប់មង្គលការខ្លួន និងអនាគតស្វាមី។
ក្នុងនោះ តួស្រីរឿង "សិសិររដូវ ក្នុងបេះដូង" ក៏មិនភ្លេចឆ្លៀតពេលថតរូបមុនរៀបការ ឬ Pre-Wedding សម្រាប់ទុកជាអនុស្សាវរីយ៍ និងប្រើប្រាស់ក្នុងថ្ងៃមង្គលការដែរ។
ស្រីស្អាតវ័យ២២ឆ្នាំរូបនេះ បានរើសយកស្ទីលថតជាប្រភេទដំណើរកម្សាន្ត ដោយជ្រើសយកខេត្តកំពតជាទីតាំងសំខាន់។ ឯសម្លៀកបំពាក់វិញ តីយ៉ាណា បានលេងស្ទីលប្លែកៗហូរហែ ដែលម៉ូដមានទាំងសុភាពរាបសា និងស៊ីវិល័យ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងនិងអនាគតស្វាមី មិនភ្លេចឡើយស្ទីលអាវខូវប៊យ Swag បែបយុវវ័យដែលមើលទៅហាក់ជារសជាតិថ្មីម្យ៉ាងសម្រាប់គូស្នេហ៍ត្រៀមរៀបអាពាហ៍ពិពាហ៍។
តីយ៉ាណា មានឈ្មោះដើមថា ជា ពន្លឺ។ នាងគ្រោងរៀបការនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះជាមួយលោក Aaron Lim វ័យ ២៦ឆ្នាំ ជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក ក្រោយមានទំនងស្នេហាជាមួយគ្នា៥ឆ្នាំ៕
មុនពិធីមង្គលការរបស់ តីយ៉ាណា មកដល់ តោះ! មកមើលស្ទីល Pre-Wedding Swag Swag ពី កញ្ញា និង អនាគតស្វាមីតិចមើល៍!!!