ពាន​ Europa League ចាប់​ឆ្នោត​រើស​ក្រុម​យ៉ាង​ដូចម្ដេច?

  • 2017-12-08 02:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Europa League បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ត្រឹម​យប់​មិញ​ក្នុង​នោះ​ក្រុម​ចំនួន​២៤​ត្រូវ​រក​ឃើញ​​ឡើង​ទៅ​វគ្គ​បន្ដ។

ក្រោយ​​ប្រកួត​យ៉ាង​តានតឹង​អស់​រយៈពេល​ជា​ច្រើន​ខែ ​ទី​បំផុត​គេ​បាន​រក​ឃើញ​ក្រុម​លេខ​១ និង​លេខ​២​ នៃ​ពូល​នីមួយ​ៗ​ពី A ដល់​ L សរុប​២៤​ក្រុម​។ ក្រុម​លេខ​៣​មក​ពី Champions League ចំនួន​៨​ក្រុម​នឹង​ធ្លាក់​មក​លេខ​ពាន​ Europa ដើម្បី​បង្គ្រប់​៣២​ក្រុម។​

៨​ក្រុម​មក​ពី​ Champions League មាន​ដូចជា CSKA Moscow, Celtic, Atletico Madrid, Sporting Lisbon, Spartak Moscow, Napoli, RB Leipzig និង​ Borussia Dortmund។

ចំពោះ​ក្រុម​លេខ​មួយ​នៃ​ពូល​នីមួយ​ៗ​នៃ​ពាន​ Europa League មាន​ A.C. Milan, Arsenal, Atalanta, Athletic Club, Braga, Dynamo Kyiv, S.S. Lazio, Lokomotiv Moskva, Plzeň, Salzburg, Villarreal CF និង Zenit Football Club។

ក្រុម​លេខ​ពីរ​មាន AEK Athens, Astana, Crvena zvezda, FCSB, København, Ludogorets, Olympique Lyonnais - OL, Olympique de Marseille, OGC Nice, Östersund, Partizan និង​ Real Sociedad។

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ស្ថិតនៅ​ទីក្រុង Nyon ប្រទេស​ស្វីស​ ថ្ងៃ​ច័ន្ទ ទី​១១ ខែ​ធ្នូ ឆ្នាំ២០១៧។

ក្រុម​លេខ​៣​ល្អ​បំផុត​ចំនួន​៤​ដែល​ធ្លាក់​ពី Champions League មាន Atlético de Madrid, CSKA Moskva, RB Leipzig និង​ Sporting CP នឹង​ស្ថិត​នៅ​ក្រុម​ទី​មួយ​ (POT1) ជាមួយ​លេខ​១​តាម​ពូល​របស់ Europa League ហើយ​៤​ក្រុម​ដែល​នៅ​សល់​មាន Celtic FC, Borussia Dortmund, Napoli និង​ Spartak Moskva នឹង​ស្ថិត​នៅ​ក្រុម​ទីពីរ (POT2) ជាមួយ​ក្រុម​លេខ​២តាម​ពូល​របស់​ Europa League។

នៅ​វគ្គ​៣២​ក្រុម​នេះ​ ក្រុម​ដែល​មក​ពី​ប្រទេស​ដូចគ្នា​ ឬ​ក្រុម​​មក​ពី​ពូល​តែ​មួយ​នៅ Europa League នឹង​មិន​ប៉ះ​គ្នា​នោះ​ទេ៕

ប្រភព៖ UEFA   អត្ថបទ៖ វីរ៉ុត