ឡុង​ សុភី​ ចង់​ឲ្យ​អ្នក​ប្រដាល់​នៅ​កម្ពុជា​ទាំង​អស់​មាន​ក្របខ័ណ្ឌ​រដ្ឋ​

  • 2017-12-08 03:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ចង់​ឲ្យ​អ្នក​ប្រដាល់​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា​មាន​ក្របខ័ណ្ឌ​រដ្ឋ​ដូច​ជា​មន្ត្រី​ប៉ូលិស​ ឬ​ទាហាន​ជា​ដើម​ ដើម្បី​ឲ្យ​ពួកគេ​រឹតតែ​មាន​ទឹក​ចិត្ត​ខំប្រឹង​អភិរក្ស​ក្បាច់​គុន​បុរាណ​មួយ​នេះ​ ហើយ​ណា​មួយ​ពួកគេ​ក៏​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ទៀត​ផង។​

កីឡាករ​ពេលទទួល​ប្រាក់​លើកទឹក​ចិត្ត

កីឡាករ​ ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​នៅ​ពេល​ដែល​ខ្លួន​បាន​ក្លាយ​មន្ត្រី​ប៉ូលិស​ ហើយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដូច​ជា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពេល​ដែល​ប្រកួត​ឈ្នះ​នៅ​តាម​សង្វៀន​នានា​ពី​សំណាក់​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ដូច​នេះ។​

កីឡាករ សេន​ ប៊ុនថេន​(ឆ្វេង) ឡុង សុភី​(ស្ដាំ)

កូន​សិស្ស​ ឡុង​ សាលវ័ន្ត​ រូប​បន្ថែម​ថា​ ការ​ជួយ​លើក​ទឹក​ចិត្ត​ ឬ​បាន​ក្លាយ​ជា​មន្រ្តី​រាជការ​ណា​មួយ​ធ្វើ​ឲ្យ​កីឡាករ​រឹតតែ​មាន​ទឹក​ចិត្ត​ខំប្រឹង​ហ្វឹកហាត់​ក៏​ដូច​ជា​និង​ប្រកួត​ប្ដូរផ្ដាច់​យក​ជ័យជម្នះ​មិន​ថា​នៅ​ការ​ប្រកួត​ក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​នោះ​ទេ។​ «សុភី»​ ក៏​សំណូមពរ​ដល់​អ្នក​ដែល​មាន​ទ្រព្យ​ធន​នៅ​កម្ពុជា​ទាំង​អស់​សូម​ជួយ​លើក​ទឹក​ចិត្ត​អ្នក​កីឡា​ប្រដាល់​ផង​មិន​ថា​តិច​ឬ​ច្រើន​នោះ​ទេ​ ព្រោះ​វិស័យ​កីឡា​រីក​លូតលាស់​ទៅ​បាន​អាស្រ័យ​លើ​ការ​លើក​ទឹក​ចិត្ត​គាំទ្រ។​

ឡុង សុភី ពេល​ឈ្នះ​ថៃ

ឡុង​ សុភី​ ជា​កីឡាករ​ក្នុង​ក្លឹប​ប្រដាល់​ សាលវ័ន្ត​កីឡា​ បច្ចុប្បន្ន​នេះ​ជា​គេ​ក៏​ជា​ប៉ូលិស​នៅ​ក្នុង​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ​ ហើយ​ថែម​ទាំង​បាន​ប្រាក់​ឧបត្ថម្ភ​ ១០​ម៉ឺន​រៀល​ ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង​ Watchhailek​ កាល​ពី​សប្ដាហ៍​មុន​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​