Pep ​ខ្លាច Man Utd ​លេង​មួយ​ក្បាច់​នេះ ​ប្រាប់​កូន​ក្រុម​ឱ្យ​ប្រយ័ត្ន​មែនទែន

  • 2017-12-08 04:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប Manchester Derby ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ១១:៣០​នាទី​យប់​ចុង​សប្ដាហ៍​នេះ​ហើយ ​ដែល​នេះ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​លេខ​១​ប៉ះ​ក្រុម​លេខ​២ ​នៅ​លីគ​កំពូល​អង់គ្លេស។

លេង​នៅ Old Trafford ​ធ្វើ​ឱ្យ​ក្រុម Manchester City ​អាច​នឹង​ពិបាក​បន្តិច ត្បិត​អី​បិសាច​ក្រហម​មាន​កំណត់ត្រា​ល្អ​ក្នុង​ដី​ខ្លួន​ឯង ​មិន​ដែល​ចាញ់​ឡើយ​រដូវ​កាល​នេះ។ មើល​ឃើញ​ពី​សមត្ថភាព​ក្រុម Jose Mourinho ​លេង​ល្អ​យ៉ាង​នេះ ​ធ្វើ​ឱ្យ​លោក Pep Guardiola ​ព្រមាន​កូន​ក្រុម​មិន​ឱ្យ​បង្ក​កំហុស​ច្រើន​ឡើយ ​ព្រោះ​បិសាច​ក្រហម​លេង​បាល់ set-pieces ​បាន​ល្អ។ ស្រប​ពេល​ដែល​ក្រុម Man City ​វិញ ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ឃើញ​ថា​របូត​គ្រាប់​បាល់​ជា​ញឹកញាប់​ដោយសារ​ការ​លើក​បាល់ set-pieces ​នេះ​ឯង។

ជាក់ស្ដែង ​ក្រុម​លោក Pep ​ពិត​ជា​ពិបាក​លេង​របៀប​ខាង​លើ​មែន ​ហើយ​ការ​លេង​បាល់​លើ​វិញ​ក៏​អាច​នឹង​ចាញ់​ខាង Man Utd ​ដែរ ព្រោះ​ថា​កម្ពស់​របស់​ក្រុម​​កីឡាករ​លោក Jose ​ខ្ពស់​ជាង​ខាង Man City ​ដាច់។ បញ្ហា​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​អតីត​គ្រូ​បង្វឹក Bayern Munich , Barcelona ​បារម្ភ​ចំពោះ​ការ​ប្រកួត​សំខាន់​នៅ​ចុង​សប្ដាហ៍​នេះ ព្រោះ​ថា​បើ​បាត់​៣​ពិន្ទុ ​នោះ​នឹង​ធ្វើ​ឱ្យ Man Utd ​កាន់​តែ​ខិត​មក​កៀក​ពួកគេ​កាន់​តែ​ខ្លាំង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ