ថែម​ថ្មី​ម្នាក់​ទៀត​ ធ្វើ​ឲ្យ​​បឹងកេត​​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​៥​នាក់​

  • 2017-12-08 04:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹងកេត​ត្រូវ​តទល់​នឹង​ម្ចាស់​ផ្ទះ​ Sanna Khánh Hòa BVN FC  ល្ងាច​នេះ​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​ធ្នូ​នេះ​ដែល​ជា​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championshipជើង​ទី​១។ ការ​ប្រកួត​នេះ​ក្រុម​ភ្ញៀវ​​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​​៥​នាក់​​នាក់​​បូក​រួម​ទំាង​ ចាន់ វឌ្ឍនាកា​​ ដែល​អវត្តមាន​ថ្ងៃ​ស្អែក។

  • កីឡាករ​ Maycon Calijuri៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ និង​សម្រេច​ទី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​លីគ​កម្ពុជា​រដូវ​កាល​នេះ​ដែល​រូប​គេ​រក​បាន​២១​គ្រាប់​ហើយ។
កីឡាករ Myaycon

- កីឡាករ​ Esoh Paul Omogba៖ សមាជិក​ជន​ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដែល​ជួយ​បឹងកេត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​​១​​ពី​ការ​ប្រកួត​​លីគ​កម្ពុជា​ទាំង​ពីរ​​ជើង។ និយាយ​តំបន់​ជួរ​មុខ​ រូប​គេ​បង្កើត​ឱកាស​មាស​បាន​ច្រើន​ណាស់​ដល់​អ្នក​សម្រេច​ទី​ចុង​ក្រោយ។​

កីឡាករ Omogba
  • កីឡាករ​​ Samuel Ajayi៖ បើ​និយាយ​ពី​កីឡាករ​ Omogba ខាង​លើ​នៅ​ក្លឹប​បឹងកេត​ ​អ្នក​គាំទ្រ​ច្បាស់​ជា​​នឹក​ឃើញ​ដល់​ Ajayi ជា​មិន​ខាន​ឡើយ។ រូប​គេ​ក៏​ជា​តួ​ដ៏​សំខាន់​សម្រាប់​បង្កើត​ឱកាស​ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​បឹងកេត។ ​កីឡាករ​ពីរ​នាក់​នេះ​ហើយ​​​ជា​​ចំណែក​ដ៏​សំខាន់​ជួយ​ដល់​ ចាន់ វឌ្ឍនាកា​ស៊ុត​បញ្ចូល​ទី​ឲ្យ​បឹងកេត​ឡើង​ដល់​​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ Mekong Club នេះ​កាល​ពី​ឆ្នាំ​២០១៥។
កីឡាករ Samuel (ស្តាំ)
  • កីឡាករ​ Julius Oliboh៖ កីឡាករ​ជន​ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ធ្លាប់​មក​ជួយ​​បឹងកេត​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៦​ក្នុង​ពាន​រង្វាន់​នេះ​ដដែល។ ឆ្នាំ​២០១៧​នេះ​រូប​គេ​បាន​លេច​មុខ​ជួយ​ម្តង​ទៀត​ដែល​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មួយ​រូប។ កីឡាករ​រូប​នេះ​​ល្អ​ណាស់​នៅ​តំបន់​ប្រយុទ្ធ​ដោយ​សារ​កាយសម្បទា​ល្អ។ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ អតីត​គ្រូ​បង្វឹក​បឹងកេត​ ប្រាក់​ សុវណ្ណារ៉ា​ប្រាប់​ថា​រូប​គេ​​ជា​​ទទួល​បាន​​​កម្រៃ​ខ្ពស់​​ជាង​គេ​ បើ​ធៀប​នឹង​កីឡាករ​បរទេស​លេង​នៅ​លីគ​កម្ពុជា​កាល​ពី​រដូវ​កាល​២០១៦។
កីឡាករ Julius

​និយាយ​រួម​ Samuel Ajayi និង​ Omogba បាន​សហការ​គ្នា​ម្តង​ទៀត​ហើយ​ដើម្បី​ជួយ​ដល់​ខ្សែ​ប្រយុទ្ធ​កម្ពុជា​ ចាន់ វឌ្ឍនាកា​ សម្រេច​ទី​ចុង​ក្រោយ​ ដូច​ដែល​ពួក​គេ​ធ្លាប់​ជួយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា​ វឌ្ឍនាកា អវត្តមាន​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ស្អែក​ ប៉ុន្តែ​នៅ​ទឹក​ដី​កម្ពុជា​ថ្ងៃ​ទី​១៣​ខាង​មុខ​នេះ​​រូប​គេ​ជួយ​បឹងកេត​បាន៕

ចាន់ វឌ្ឍនាកា

អត្ថបទ៖ ជាន ចាន់រ៉ា