ល្ងាច​នេះ​ទៅ​មើល​នៅ​សង្វៀន​មួយ​ណា​ បើ​សុទ្ធតែ​គូ​ល្អៗ​ ឡើង​វ៉ៃ​ដូច​គ្នា​អញ្ចឹង​

  • 2017-12-08 06:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ដោយ​ផ្ទាល់​ នឹង​ពិបាក​បន្តិច​ដោយ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​​សុទ្ធ​តែ​ជើង​ខ្លាំង​ស្ទើរ​គ្រប់​ប្រភេទ​ទម្ងន់​ឡើង​សង្វៀន​ប្រកួត​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ឆ្លងដែន​មក​ពី​ក្រៅ​ប្រទេស​ក្នុង​ថ្ងៃ​សុក្រ​ ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ល្ងាច​នេះ។​ ខាង​ក្រោយ​នេះ​ជា​កម្មវិធី​ប្រកួត​របស់​ជើង​ខ្លាំង​ទាំង​នោះ​នឹង​ឡើង​សង្វៀន​ណា​ខ្លះ៕​

ទី១​ សង្វៀន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ៦ល្ងាច​

អេ​ យ៉ានុត​ ប៉ះ​ Emilie (54kg)​ បារាំង​

ឌុម​ កែវដា​ ប៉ះ​ Adam Prince (63,5kg)​ បារាំង​

ឃីម​ ឌីម៉ា​ ប៉ះ​ Kev Kung Vann (63,5kg)​ ថៃ

សេន​ ប៊ុនថេន​ ប៉ះ​ Amirhorssein Ebrahimi (75kg)​ អ៊ីរ៉ង់​

ទី២​ សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ៧យប់​

ពេជ្រ​ ម្ទេសខ្មាំង​ ប៉ះ​ Khumpichit (57kg)​ ថៃ

ឡៅ​ ចិត្រា​ ប៉ះ​ Rouenthai (60kg) ថៃ

ទី៣​ សង្វៀន​ MYTV​ ម៉ោង​ ៨យប់​

ឡុង​ ជិន​ ប៉ះ​ ម៉ាម៉ៃ​ (57kg)​ ថៃ

មឿន​ សុខហ៊ុច​ ប៉ះ​ ចៅប៊យ​ (65kg)​ ថៃ

អត្ថបទ៖ នួន ស៊ីណា​