ពិធីភ្ជាប់ពាក្យ Margie មាន​សែស្ដេចចូលរួម​ទៀត ឯទិដ្ឋភាព​ក្នុងពិធីអស្ចារ្យបំផុត (វីដេអូ)

  • 2017-12-08 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង់​ចាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ពេល​នេះ​ពិធីភ្ជាប់ពាក្យរបស់​តារា​សម្ដែង​ Margie និង​គូស្នេហ៍​ Pok បាន​ដល់​ហើយ​។

ទាំង​អ្នក​គាំទ្រ​ មិត្តភ័ក្ដិ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ពិតជា​មាន​អារម្មណ៍​រីករាយ​ឥត​ឧបមា​ ពេល​បាន​ឃើញ​គូស្នេហ៍​នេះ​ឈាន​មក​ដល់​ថ្ងៃ​ដ៏​មាន​ន័យ​ក្នុង​ជីវិត​នេះ។ ថ្ងៃ​ភ្ជាប់​ពាក្យ​នេះ​ មាន​ការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជា​ច្រើន។ ក្នុង​នោះ​សុទ្ធ​តែ​តារា​ល្បីៗ​ទាំង​ប្រុស​ ទាំង​ស្រី​ ព្រមទាំង​ភ្ញៀវកិត្តិយស​ដែល​មាន​មុខ​មាន​មាត់​ធំៗ​ក្នុង​ប្រទេស​ចូលរួម​ជា​ច្រើន។ ទិដ្ឋភាព​ថ្ងៃ​នេះ​ គឺ​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីករាយ​ និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​កាត់​ថ្លែង​មិន​បាន​ឡើយ។ អ្វី​ដែល​ជា​មហាកិត្តយស​ដ៏​ធំធេង​បំផុត​នោះ​ ព្រះនាង​ Soamsawali អតីត​ព្រះជាយា​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​ មហា​វិជ្ជរ៉ាឡុងកន ក៏​បាន​យាង​ចូលរួម​ ធ្វើ​ឲ្យ​ពិធី​កាន់​តែ​មាន​ភាព​អធិកអធម​មួយ​កម្រិត៕

ទស្សនា​រូបភាព​ដូច​ខាងក្រោម៖​

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី