Klopp៖ គ្មាន​នរណា​ប្រាប់​ខ្ញុំ​ឲ្យ​លក់​ Coutinho ខែ​មករា​ទេ​

  • 2017-12-09 00:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ​សារភាព​ថា​ខ្លួន​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​ Barcelona កាល​ពី​ដើម​រដូវ​កាល​ ហើយ​ក៏​មិន​ច្បាស់​ថា​អនាគត​ជាមួយ​ Liverpool ទៅ​ជា​យ៉ាង​ណា​ដែរ។

Coutinho

ខ្សែ​បម្រើ​ឆ្នើម​វ័យ​២៥​ឆ្នាំ​បាន​សុំ​ក្លឹប​ចាកចេញ​ក្នុង​ខែ​សីហា​កន្លង​ទៅ​តែ​ Liverpool បដិសេធ​ និង​ច្រាន​ចោល​សំណើ​ទិញ​៣​ដង​របស់​ក្លឹប​យក្ស​អេស្ប៉ាញ។ "ខ្ញុំ​មិន​ដឹង​ថា​រឿង​ថ្ងៃ​អនាគត​មាន​អ្វី​កើត​ឡើង​ទេ​។ រឿង​ខែ​មករា​យើង​នឹង​ដឹង​នៅ​ខែ​មករា​ព្រោះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​ Barcelona នឹង​ដាក់​សំណើ​មក​ទៀត​ឬ​អត់"។ ខ្សែ​បម្រើ​ដែល​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្លឹប​នៅ Anfield និយាយ​ដូច្នេះ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ Jurgen Klopp ជា​អ្នក​ចាត់ការ​ទូទៅ​បាន​ទម្លាយ​ថា​ម្ចាស់​ក្លឹប​មិន​បាន​ប្រាប់​លោក​ឲ្យ​លក់​ Coutinho ឡើយ​បើ​ទោះ​ជា​មាន​សំណើ​មក​ទៀត​នៅ​ខែ​មករា​ក៏​ដោយ។ "ទោះ​ជា​ខ្ញុំ​ឆ្លើយ​ប៉ុន្មាន​ដង​ទៀត​ ក៏​សំណួរ​នឹង​នៅ​តែ​មាន​អ្នក​សួរ​សំណួរ​ដដែល។ ខ្ញុំ​គ្មាន​ហេតុ​ផល​ណា​ដែល​គិត​ពី​រឿង​បាត់​បង់​ Coutinho ឡើយ។ គាត់​ចាកចេញ​ខែ​មករា​ឬ​អត់​គ្មាន​នរណា​មក​ប្រាប់​ខ្ញុំ​ឲ្យ​លក់​ទេ"។

គួរ​រម្លឹក​ថា​ Barcelona ចង់​បាន​ Coutinho យ៉ាង​អន្ទះសា​ក្រោយ​ក្លឹប​លក់ Neymar ឲ្យ Paris St-Germain ក្នុង​តម្លៃ​២០០​លាន​ផោន។ យ៉ាង​ណា​សំណើ​៣​លើក​ចំនួន​ ៧២, ៩០ និង​ចុង​ក្រោយ​ ១១៤​លាន​ផោន​សុទ្ធ​តែ​ត្រូវ​ Liverpool ទាត់​ចោល៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម