ទម្លាយ​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​តារា​ចម្រៀង Lil Peep

  • 2017-12-09 02:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ​​មរណភាព​ដ៏​គួរ​ឲ្យ​សោកសង្រេង​​​របស់​តារា​ចម្រៀង​ Lil Peep ត្រូវ​បាន​​គេ​រក​ឃើញ​​មូល​ហេតុ​ហើយ​។

​របាយការណ៍​​ត្រួត​ពិនិត្យ​ជាតិ​ពុល​ពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សាកសព​ក្នុង​តំបន់​ Pima សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​រូប​នេះ​ បាន​ស្លាប់​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ Fentanyl និង​ថ្នាំ​រំងាប់​អារម្មណ៍ Xanaxហួស​កម្រិត។

មូលហេតុ​នៃ​មរណភាព​​​​នេះ​ទៀត​សោត ​​អាច​បណ្ដាល​មក​ពី​​ភាព​ចៃដន្យ​ ឬ​ការ​ធ្វេស​ប្រហែស​​របស់​លោក។​ ការ​ប្រើ​ប្រាស់​ថ្នាំ​ទាំង​២​មុខ​នេះ​ព្រម​គ្នា អាច​ធ្វើ​ឲ្យ​បាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ដល់​​ការ​ប៉ះ​ពាល់​ផ្នែក​ផ្លូវ​ដង្ហើម​ខ្លាំង​ និង​សន្លប់​បាត់​ស្មារតី។  

អ្នក​គ្រប់​គ្រង​របស់​តារា​​ចម្រៀង Lil Peep បាន​​​ឃើញ​តារា​ចម្រៀង​រូប​នេះ​សន្លប់​បាត់​ស្មារតី​នៅ​ក្នុង​ឡាន​​សម្រាប់​ការ​ប្រគំ​តន្ត្រី​របស់​លោក​នៅ​ថ្ងៃ​ទី ១៦​ ខែ​វិច្ឆិកា។ ពោល​គឺ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​លោក​ចេញ​ទៅ​សម្ដែង​នៅ ក្លឹប​រាត្រី​ក្នុង​ទី​ក្រុងTuscon រដ្ឋArizona។ ខាង​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​កំប៉ុង​ថ្នាំ និង​ភស្តុតាង​​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ហួស​កម្រិត ប៉ុន្តែ​រឿង​នេះ​មិន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​បទ​ឧក្រិដ្ឋ​នោះ​ទេ។  

ដោយ​​បាន​លឺ​ដំណឹង​ដ៏​ក្រៀម​ក្រំ​នេះ សិល្បករ​​ផ្សេង​ទៀត​ដូច​ជា​លោក Post Malone និង​អតីត​មិត្ត​ស្រី​របស់​លោក Peep នាង  Bella  ក៏​បាន​ចេញ​សារ​រំលែក​ទុក្ខ​ចំពោះ​រូប​តារា​ចម្រៀង​រូប​នេះ​ផង​ដែរ៕

ប្រភព៖ E!news   អត្ថបទ៖ អន សុភក្ត្រា

អត្ថបទពេញនិយម