ចប់​ពិធី​ភ្ជាប់ពាក្យភ្លាម​ Margie ចូល​តុសម្រុក​ញ៉ាំយកៗតែ​ម្ដង (វីដេអូ)

  • 2017-12-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​គឺ​ជា​ ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​តារា​សម្ដែង​ Margie និង​គូ​ដណ្ដឹង​ Pok ដែល​បាន​រៀប​ចំ​ឡើង​យ៉ាង​អធិកអធម​បំផុត។

ជា​កិត្តិយស​ធំធេង​បំផុត​នោះ​ ក្នុង​ពិធី​មង្គល​ជ័យ​នេះ​ ក៏​មាន​ការ​យាង​ចូលរួម​ពី​សែ​រាជវង្ស​ដែរ គឺ​ព្រះនាង​ Soamsawali ព្រមទាំង​វត្តមាន​ជន​ល្បីៗ​ក្នុង​ ប្រទេស​ ព្រមទាំង​មិត្ត​តារាៗ!​ជា​ច្រើន​រូប​ទៀត។ កម្មវិធី​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ ហើយ​បើ​មើល​ទៅ​ទឹក​មុខ​របស់​កូន​កំលោះ​ កូន​ក្រមុំ​វិញ​ ពិត​ជា​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ឥត​ឧបមា។ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​នោះ​ គឺ​ចំពោះ​កូន​ក្រមុំ​ Margie តាំង​ពី​ព្រឹក​ នាង​មិន​ទាន់​ញ៉ាំ​អ្វី​នៅ​ឡើយ។

រហូត​កម្មវិធី​បាន​ចប់​សព្វ​គ្រប់​ វា​ត្រូវ​ដល់​ម៉ោង​ឃ្លាន​ខ្លាំង​ Margie ក៏​បាន​ញ៉ាំ​យកៗ​ មិន​ខ្វល់​អ្វី​ទាំង​អស់។ ប៉ុន្តែ​អ្វី​ដែល​ អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​នោះ​ គឺ​ ចិញ្ចៀន​ដែល​ពាក់​លើ​ម្រាម​ដៃ​របស់​នាង​ មាន​ត្បូង​ធំ​ និង​ស្រស់​ស្អាត​ណាស់។ ម្នាក់​នាំ​គ្នា​អះ​អាង​ថា​ ចិញ្ចៀន​នោះ​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា​នោះ​ទេ៕

ទស្សនា​វីដេអូ៖

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី