អស់​ស្ទះ! G-Dragon ទើប​តែ​ទិញ​​អគារ​ថ្មី​​​តម្លៃ​​កប់ក្ដោង​

  • 2017-12-09 04:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​នេះ តាម​​កាសែត​ Korea Economic Daily បាន​ឲ្យ​ដឹង​ថា តារា​​ចម្រៀង G-Dragon ទើប​តែ​ទិញ​អាគារ​ថ្មី​មួយ​ដែល​មាន​តម្លៃ ៨ ៨០០ ០០០ ០០០​វុន (ប្រហែល ៨លាន​ដុល្លារ) ដែល​មាន​ទីតាំង​នៅ​​តំបន់ Cheongdam-dong កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា។

ជា​មួយ​នឹង​តម្លៃ​ស្តង់ដារ​គឺ ៧,៨០​ដុល្លារ​ក្នុង ៣,៣​ម៉ែត្រ។ អាគារ​នេះ​ មាន​ ៦​ជាន់​​ បើ​គិត​ទាំង​ជាន់​ក្រោម​ដី ​មាន​ទីតាំង​នៅ​ជិត​ស្ថានីយ​រថភ្លើង​ក្រោម​ដី ហើយ​ព័ទ្ធ​ជុំវិញ​ដោយ​ផលិត​កម្ម​ធំ​ៗ​ជា​ច្រើន។ ហើយ​អាគារ​នេះ​ដែរ​ក៏​​ធ្លាប់​ទទួល​ពាន​រង្វាន់​​ ដោយសារ​ភាព​ល្អ​ប្រណិត​ប្លែក​របស់​វា​ផង​ដែរ៕

ចង់​ដឹង​អាគារ​ថ្មី​នោះ​ល្អ​ប្រណីត​យ៉ាង​ណា ទៅ​ទស្សនា​រូបភាព​ទាំង​អស់​គ្នា៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម