មេ​ដឹក​នាំ​កំពូល​៥​នាក់​នេះ​បាន​រៀប​ការ​អ្នក​សិល្បៈ​ដ៏​ស្រស់​សោភា​

  • 2017-12-09 04:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កំពូល​​ជា​ច្រើន​នៅ​លើ​ពិភព​លោក​នេះ​បាន​រៀប​ការ​នារី​ដែល​ជា​តារា​​សិល្បៈ​មាន​រូប​សម្ផស្ស​ស្រស់​សោភា។ មេ​ដឹក​នាំ​ប្រទេស​ខ្លះ​បាន​រៀប​ការ​ពីរ​ទៅ​បី​ដង​ ប៉ុន្តែ​ក៏​មាន​អ្នក​​ខ្លះ​រៀប​ការ​​តែ​ម្តង​ដែរ។ ខាង​ក្រោម​ជា​មេ​ដឹក​នាំ​ប្រទេស​ចិន សហរដ្ឋ​អាមេរិក​ កាណាដា​ ប្រេស៊ីល​ និង​ម៉ិកស៊ីកូ​ដែល​រៀប​ការ​នឹង​នារី​ជា​​អ្នក​សិល្បៈ។

១-​ លោក​ Xi Jinping ប្រធានាធិបតី​ចិន​ធ្លាប់​រៀប​ការ​​២​ដង​គឺ​លើក​ទី​១​ជា​មួយ​អ្នក​ស្រី​ Ke Lingling ឆ្នាំ​​១៩៨០​ ​និង​លើក​ទី​២​ជា​មួយ​តារា​ចម្រៀង​ប្រជាប្រិយ​ Peng Liyuan នៅ​ឆ្នាំ​១៩៨៧​រហូត​ដល់​បច្ចុប្បន្ន។

លោក Jinping និង​ភរិយា Liyuan

២-លោក​ Donald Trump ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​រៀប​ការ​៣​ដង​គឺ​ទី​១​ជា​មួយ​តារា​ម៉ូដែល​ឆេ្​ Ivana Zelnickova ឆ្នាំ​១៩៧៧។ មង្គលការ​លើក​ទី​២​ជា​មួយ​​តារា​ស្រី​ Marla Maples ​ឆ្នាំ​១៩៩៣​ និង​លើក​ទី​៣​ជា​មួយ​​តារា​ម៉ូដែល​ Melania Knauss ឆ្នាំ​២០០៥។

លោក Trump និងភរិយា Melania

៣-លោក​ Justin Trudeau នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កាណាដា​រៀបការ​ពិធី​ការិនី​ទូរទស្សន៍​ Sophie Gregoire នៅ​ឆ្នាំ​២០០៥។

លោក Justin និងភរិយា Sophie

៤-លោក​ Michel Temer ​ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ធ្លាប់​រៀប​ការ​ពីរ​ដង​គឺ​លើក​ទី​១​​ជា​មួយ​នាង​ Maria de Toledo និង​លើក​ទី​២​​ជា​មួយ​បវរ​កញ្ញា​ប្រចាំ​ទី​ក្រុង ​São Paulo ​គឺ​នាង​ Marcela Temer​ ឆ្នាំ​២០០៣​រហូត​ដល់​បច្ចុប្បន្ន​។

លោក​ Temer និង​ភរិយា Marcela

៥-លោក​ Enrique Peña Nieto ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ីកូ​​ធ្លាប់​​រៀប​ការ​​២​ដង​គឺ​លើក​ទី​១​ជា​មួយ​នាង​ Mónica Pretelini Sáenz ​ឆ្នាំ​១៩៩៣​ និង​លើក​ទី​២​ជា​មួយ​តារា​ចម្រៀង​ ម៉ូដែល​ និង​ពិធី​ការិនី​ទូរទស្សន៍​ នាង ​Angélica Rivera ឆ្នាំ​២០១០​រហូត​ដល់​បច្ចុប្បន្ន​៕

លោក​ Nieto និង​ភរិយា Rivera ព្រម​ទាំង​កូន

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា