ម្ដាយ​​តារា​ស្រី​ Guan Xiaotong មិន​ចង់​ឲ្យ​កូន​រៀប​ការ​ជាមួយ Luhan ព្រោះ​​ហេតុ​ផល១

  • 2017-12-09 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សម្រស់​របស់​លោក​​មិន​មែន​​បាន​មក​ពី​ធម្មជាតិ​ ទើប​ម្ដាយ​របស់​តារា​សម្ដែង​ស្រី​ប្រចាំ​ប្រទេស​ចិន Guan Xiaotong បដិសេធ​មិន​ឲ្យ​កូន​ស្រី​របស់​ខ្លួន​រៀប​ការ​ជាមួយ​​​អតីត​សមាជិក​ក្រុម EXO គឺ​តារា​ចម្រៀង​ Luhan។

បើ​តាម​វិប​សាយ  jnnc.com បាន​ឲ្យ​ដឹង​ថា ​ម្ដាយ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ​បាន​កំណត់​ ៣​លក្ខខណ្ឌ​សម្រាប់​​បុគ្គល​ដែល​ចង់​ក្លាយ​ជា​អនាគត​កូន​ប្រសា​របស់​អ្នក​ស្រី។ បុរស​នោះ​ត្រូវ​តែ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ មាន​មុខ​មាត់​ស្រស់​ស្អាត​ពី​ធម្មជាតិ និង​មិន​មាន​ចរិត​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី។

សម្រាប់​តារា​ចម្រៀង Luhan ​ គឺ​លោក​បាន​ធ្វើ​ខុស​អស់​២​លក្ខខណ្ឌ​ទៅ​ហើយ។ ម្ដាយ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ​បាន​​មាន​ការ​សង្ស័យ​ថា​ Luhan បាន​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស ហើយ​ពាក្យ​ចចាមអារ៉ាម​​ពី​មុន​ៗ​ ថា​លោក​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​នេះ​ទេ។ អ្នក​ដែល​តាម​ដាន​តារា​រូប​នេះ​បាន​​ចោទ​លោក​ថា​បាន​ធ្វើ​ការ​វះ​កាត់​ភ្នែក​ឲ្យ​មាន​ត្របក​ ២​ជាន់ ព្រមទាំង​វះ​កាត់​ចង្កា ​និង​ច្រមុះ​ទៀត​ផង។

ខណៈ​ខ្លួន​មាន​លក្ខខណ្ឌ​តឹង​រឹង​បែប​នេះ​ចំពោះ​កូន​ស្រី​នោះ អ្នក​ម្ដាយ​រូប​នេះ​ ក៏​នៅ​ខ្វល់​ខ្វាយ​បញ្ហា​មួយ​ទៀត​ គឺ​វ័យ​របស់​កូនស្រី។ អ្នកស្រីនិយាយ​ថា​ ចង់​ឲ្យ​កូន​រៀប​ការ​នៅ​​អាយុ ២៨​ឆ្នាំ មិន​មែន​នៅ​វ័យ​ក្មេង​ខ្ចី​បែប​នេះ​ទេ។

តារា​សម្ដែង​ចិន Guan Xiaotong បច្ចុប្បន្ន​នេះ​មាន​អាយុ​ត្រឹម​តែ ២០​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ខណៈ​​មិត្ត​ប្រុស​របស់​នាង Luhan មាន​អាយុ​ដល់​ទៅ ២៧​ឆ្នាំទៅ​ហើយ។ រង់​ចាំ​តាម​ដាន​ជា​បន្ត​ ថា​តើ​ស្នេហា​របស់​គូស្នេហ៍​ទាំង​ ២​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ខាងមុខ?

ប្រភព៖ nextshark   ប្រែសម្រួល៖ អន សុភក្ត្រា