Margie ជូត​ទឹក​ភ្នែក​ឲ្យគូដណ្ដឹង​ក្នុង​វេលាមង្គល​ជ័យ​ ឃើញ​ហើយ​រំជួល​ចិត្ត (វីដេអូ)

  • 2017-12-10 03:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ភ្ជាប់​ពាក្យ​របស់​តារា​សម្ដែង​ Margie និង​គូស្នេហ៍​បណ្ដូល​ចិត្ត​ Pok បាន​ធ្វើ​ឲ្យ​ពិភព​សិល្បៈ​ថៃ​ មាន​ភាព​កក្រើក​ជា​ខ្លាំង កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ ឆ្នាំ ២០១៧។

គ្រប់​គ្នា​បាន​ជូន​ពរ​គូស្នេហ៍​នេះ​ពេញ​ដោយ​អារម្មណ៍​រំភើប​ក្រៃលែង​ដែល​ពួកគេ​ (Margie និង​ Pok) បាន​មក​ដល់​ថ្ងៃ​មង្គល​ជ័យ​នេះ​ ក្រោយ​ស្រឡាញ់​គ្នា​អស់​រយៈ​ ៣​ឆ្នាំ​មក។

ក្នុង​កម្មវិធី​ កូន​កំលោះ​ និង​កូន​ក្រមុំ​មាន​ទឹក​មុខ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​ មាន​ស្នាម​ញញឹម​ជាប់​មិន​ឈប់។ ប៉ុន្តែ​ដោយសារ​រំភើប​ពេក​ លោក​ Pok Patsonkorn បាន​ស្រក់​ទឹក​ភ្នែក​ ពេល​អង្គុយ​ចំពោះ​លោក​មេបា​ រហូត​កូន​ក្រមុំ​ Margie លើក​ដៃ​ជូត​ទឹក​ភ្នែក​ឲ្យ​ទៀត​ផង។ កាយ​វិការ​នេះ​ ពេល​ឃើញ​ហើយ​ ពិត​ជា​រំភើប​ណាស់​ ព្រោះ​នេះ​ជា​អារម្មណ៍​ដែល​ចេញ​ពី​សុភមង្គល​ពិតៗ៕

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ទស្សនា​វីដេអូ​ដួច​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី