ទីបំផុត Moyes ដឹក​នាំ West Ham ឈ្នះ​ហើយ ស៊ី​ក្រុម​ខ្លាំង Chelsea

  • 2017-12-10 03:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​​តាំង​ពី​ចូល​ដឹក​នាំ​ក្លឹប West Ham នៅ​ដើម​ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទីបំផុត​  David Moyes បាន​ជួយ​ក្រុម​ឈ្នះ​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ដោយ​បាន​ស៊ី​ក្រុម​ខ្លាំង Chelsea ក្នុង​ផ្ទះ​ខ្លួន​ឯង១​ទល់​នឹង​០។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៦​នាទី ខ្សែ​ប្រយុទ្ធ Arnautovic ​របស់​ក្រុម​ញញួរ​ធំ​​បាន​ទាត់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ​ ផុត​ដៃ​អ្នក​ចាំ​ទី Thibaut Courtois។ បន្ទាប់​ពី​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន​តោខៀវ​បាន​ប្រឹង​​សម្រុក​ដាក់​សម្ពាធ​ទៅ​វិញ​ជា​ច្រើន​សារ​ តែ​គ្មាន​សំណាង​សោះ។ លទ្ធផល​ ១-០​បាន​បន្ត​រហូត​ដល់​ចប់​៩០​នាទី ដែល​ជា​ការ​ឈ្នះ​លើក​ទី​៣​ក្នុង​លីគ​រដូវ​កាល​នេះ​សម្រាប់ West Ham។

មួយ​គូ​ទៀត Tottenham Hotspur ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​​សម្រាប់​សប្ដាហ៍​ទៅ​១៦​​នៅ BPL ដោយ​បាន​បំបាក់​ Stoke City ៥-១។ ៥​គ្រាប់​របស់ Spurs រក​បាន​ដោយ Harry Kane​ ២​គ្រាប់ Heung-Min Son និង Christian Eriksen ម្នាក់​១​គ្រាប់ និង Ryan Shawcross របស់ Stoke ទាត់​ចូល​ទី​ខ្លួន​​ឯង។ ឯ​មួយ​គ្រាប់ Stoke City ទម្លុះ​សំណាញ់​ដោយ Ryan Shawcross៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ