Man Utd គម្លាត​ពិន្ទុ​ពី Man City កាន់​តែ​​ឆ្ងាយ​ ក្រោយ​ចាញ់​យប់​មិញ

  • 2017-12-11 02:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត Manchester derby ក្រុម​បិសាច​ក្រហម Manchester United  ​បាន​ភ្លាត់​ឱកាស​​ក្នុង​ផ្ទះ​ខ្លួន​ឯង​បរាជ័យ​ក្រោម​ថ្វី​ជើង​គូ​ប្រជែង Manchester City ១-២ កាល​ពី​យប់​មិញ​។ .

ក្រុម​លោក  Jose Mourinho ពិត​ជា​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ ព្រោះ​ដើម្បី​រក្សា​គម្លាត​ពិន្ទុ​មិន​ចង់​ដាច់​ឆ្ងាយ​ពី​ Man City។ យ៉ាងណាមិញ ក្នុង​ការ​ប្រកួត ក្រុម​ភ្ញៀវ​បាន​បំបែក​ពងមាន់​បាន​មុន​ដោយ​កីឡាករ David Silva នាទី​៤៣។ ពីរ​នាទី​បន្ទាប់ Marcus Rashford ក៏​បាន​តាម​ស្មើ​វិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ Old Trafford សប្បាយ​ក្រៃលែង។

តែ​ការ​រំភើប​នោះ​ក៏​បាត់បង់​ទៅ​វិញ​នាទី​៥៤​វគ្គ​ទី​២ ដោយ​ខ្សែ​ការពារ Nicolas Otamendi របស់​មេឃ​ខៀវ​​ទាត់​បញ្ចូល​ទី​នាំ​មុខ​សាជាថ្មី ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នោះ​ផង​ដែរ។ មើល​តាម​ស្ថិតិ​ការ​ប្រកួត Man City ​ដែល​ចូលចិត្ត​លេង​បាល់​ខ្លី​ៗ មាន​សាច់​បាល់​គ្រប់គ្រង​ច្រើន​ដល់​ទៅ ៦៥​% ឯ Man Utd មាន​តែ​៣៥​%​ប៉ុណ្ណោះ។ បរាជ័យ​នេះ​​ធ្វើ​ឲ្យ Man Utd គម្លាត​ពិន្ទុ​ពី Man City ១១​ពិន្ទុ៕ ​

ក្រុម​កំពូល​តារាង​ទាំង​១០​នៅ BPl ពេល​នេះ៖

អត្ថបទ៖ ហេង សុធារិទ្ធិ