តារាថៃ​ Ja Jittapa និងគូស្នេហ៍​​សម្រេច​​រៀប​ការ​ បញ្ចប់​​ឈ្មោះ​​ជា​​សង្សារ​​នឹង​គ្នា​​ហើយ

  • 2017-12-11 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ម្នាក់​របស់​ប្រទេស​ថៃ​​ Ja Jittapa និង​ផលិតករ​ Earn Nitipat រៀប​មង្គល​ការ​នឹង​គ្នា​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ម្សិលមិញ​នេះ។

គូស្នេហ៍​ដ៏​ល្អូកល្អិន​ Earn និង​ Ja បាន​សម្រេច​រៀបការ​ទៅ​តាម​ប្រពៃណី​ ស្រប​ច្បាប់​ កាល​ពី​ម្សិលមិញ​ នៅ​តំបន់​លម្ហែ​ល្បី​ឈ្មោះ​១​កន្លែង​ឈ្មោះ​ The Paz Khao Yai ដែល​ស្ថិត​នៅ​ខេត្ត​ភាគ​ឦសាននៃ​ប្រទេស​ថៃ។ ពិធី​នេះ​ដែរ​ ក៏​មាន​ការ​ចូលរួម​ពី​មិត្តភ័ក្ដិ​មួយ​ចំនួន​របស់​កូនកំលោះកូន​ក្រមុំ ដូចជា​ តារាសម្ដែង​ស្រី Eye Kamolned, Nulek Gaga, Joy Rinlanee, Nong Mac និង​ផលិតករ​របស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ​ ៣​ថៃ​ជា​ច្រើន​នាក់​ទៀត។

ថ្វី​ត្បិត​ជា​តារា និង​ផលិត​ករ​ល្បីឈ្មោះ​ក៏​ពិត​មែន​ ប៉ុន្តែ​ Earn និង​ Ja បាន​សម្រេច​រៀបចំ​ពិធី​បែប​សាមញ្ញ​បំផុត ខុស​ពី​គូស្នេហ៍​ផ្សេង​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ ពិធី​នេះ​ប្រព្រឹត្តិ​ទោ​យ៉ាង​រលូន​ និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​បំផុត។

មុន​ឈាន​ដល់​ថ្ងៃ​រៀប​ការ​នេះ គូស្នេហ៍​ទាំង​ ២​បាន​ទាក់ទង​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ជាង​ ៥​ឆ្នាំ​មក​ហើយ។ រហូត​ដល់​ពេល​នេះ​ ពួកគេ​បាន​ទទួល​ជោគជ័យ​មួយ​ជំហាន​ទៀត​ហើយ​ ក្នុង​ជីវិត​ ហើយ​អ្នក​គាំទ្រ​ទាំង​អស់​ បាន​សម្ដែង​ការ​សាទរ​ជា​ខ្លាំង​ចំពោះ​គូស្នេហ៍​១​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី