Messi & Suarez សហការ​គ្នា​ជួយ Barca បាន​៣​ពិន្ទុ​ចុងម៉ោង

  • 2017-12-11 03:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និងLuis Suarez បាន​ទាត់​ចូល​ម្នាក់​មួយ​គ្រាប់​​ជួយ​ក្រុម​កំពូល​តារាង Barcelona ឈ្នះ Villarreal ២-០ កាល​ពី​យប់​មិញ។

នៅ​វគ្គ​ទី​មួយ​ទាំង Barca និង Villarreal មាន​ឱកាស​ជា​ច្រើន​ដូច​គ្នា ប៉ុន្តែ​មិន​អាច​​ទម្លុះ​សំណាញ់​ទី​បាន​រៀង​ខ្លួន។ ការ​ប្រកួត​​បន្ត​រហូត​ដល់​នាទី​៧២​ ទើប Luis Suarez ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី Francisco Alcacer ។ នាទី​៨៣ កីឡាករ​​ឆ្នើម Lionel Messi បាន​​សម្រេច​ទី​បាន​​មួយ​គ្រាប់​ទៀត​ ដែល​ជា​គ្រាប់​​ទី​១៤​រដូវ​កាល​នេះ បន្ត​ឈរ​ជា​ Top Scorer។

លទ្ធផល​នេះ​ធ្វើឲ្យ​ Barcelona បន្ត​ឈរ​លេខ​១ក្នុង​តារាង​ពិន្ទុ​ La Liga តាម​ពី​ក្រោយ​ដោយ Valencia លេខ​២ Atletico Madrid លេខ​៣ និង Real Madrid លេខ​៤៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី