Jaonaay ដឹកដៃ​ប្អូន​ៗចូល​សម្ដែង​ក្នុង​ MV ថ្មី ដោយត្រៀម​ពិសេស​​បំផុត (វីដេអូ)

  • 2017-12-11 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប​ទ​ចម្រៀង​ទោល​ មាន​ចំណង​ជើង​ថា​ "Khun La Chan (คนละชั้น)” ចេញ​ជា​ផ្លូវ​ការមក Jaonaay កូន​ច្បង​របស់​កំពូល​តារា​ចម្រៀង​ Jetrin និង​តារា​សម្ដែង​ Pin Kejmanee ទទួល​បានការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​មហាជន។

ពេល​នេះ​ ដើម្បី​ផ្លាស់​ប្ដូរ​អារម្មណ៍​អ្នក​គាំទ្រ​ តារា​ចម្រៀង​កំលោះ​រូប​នេះ​​បាន​ចេញ​បទ​ចម្រៀង​ “Khun La Chan” នេះ​ដដែល​ ប៉ុន្តែ​ជា​បទ​​ញាក់​កន្ត្រាក់​អារម្មណ៍​ ប្រភេទ Remix។ ដោយឡែក​ កាល​ពី​ថ្ងៃ​ទី​ ០៩​ ខែ​ធ្នូ​កន្លង​ទៅ​ វីដេអូ​បទ​ចម្រៀង​ “Khun La Chan-Remix” ក៏​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​លើ​ YouTube ដែរ និង​មាន​ចំនួន​ទស្សនា​កើន​ឡើង​ជាង​ ១លាន​ដង​ទៅ​ហើយ មក​ដល់​ពេលនេះ។

ក្នុង​វីដេអូ​បទ​នេះ​ដែរ​ ក្រៅ​ពី​ Jaonaay ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​ប្អូន​ប្រុស​ ២​នាក់​ទៀត​ គឺ​ Jaokhun និង​ Jaosmut ព្រមទាំង​ក្រុម​រាំ​ជា​ច្រើន​នាក់​ទៀតដែរ៕

តើ​បទ​ថ្មី​នេះ​ ប្លែក​ពី​បទ​ដើម​យ៉ាង​ណា​ សូម​ទស្សនា​ដូច​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី