វិធី​ច្នៃ​រូបភាព​​ល្អ​បំផុត​ទាំង​ ៩ ​ប្រចាំ​ឆ្នាំ​ ២០១៧ លើ​ Instagram ទៅ​ជា​រូបភាព​តែ​មួយ​

  • 2017-12-11 06:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រៀង​រាល់​ចុង​ឆ្នាំ​គេ​តែង​ឃើញ​មាន​គណនី​ Instagram មួយ​ចំនួន​បង្ហោះ​​បណ្ដុំ​រូបភាព​ល្អ​បំផុត​ទាំង​ ៩ របស់​ពួក​គេ​ប្រចាំ​ឆ្នាំ ហើយ​ឆ្នាំ​ ២០១៧ នេះ​ក៏​មិន​ខុស​គ្នា​ដែរ។

មាន​វិធី​ជា​ច្រើន​ដែល​គេ​ប្រើ​សម្រាប់​ច្នៃ​រូបភាព​ទាំង​ ៩ ដាក់​បញ្ចូល​ជា​រូបភាព​តែ​មួយ ប៉ុន្តែ​​វិធី​ដែល​ល្អ​ជាង​គេ​​ប្រហែល​ជា​វិបសាយ​ 2017BestNine.com

វិបសាយ​ខាង​លើ​ប្រើ​ប្រាស់​តំណ​ភ្ជាប់​នៃ​គណនី​ Instagram មួយ​ រួច​ហើយ​ជ្រើស​រើស​រូប​ល្អ​បំផុត​ទាំង​ ៩ (រូប​ដែល​មាន​ចំនួន​ Like ច្រើន​ជាង​គេ) មក​ដាក់​បញ្ចូល​គ្នា​ជា​រូបភាព​មួយ​សន្លឹក។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​សរុប​ពី​ចំនួន​ Like ដែល​គណនី​មួយ​ទទួល​បាន​ រួម​ទាំង​ចំនួន​រូបភាព​ដែល​គេ​បង្ហោះ​ពេញ​មួយ​ឆ្នាំ​ ២០១៧ ទៀត​ផង។

ដើម្បី​​​ច្នៃ​រូបភាព​ ដំបូង​ត្រូវ​ប្រាកដ​ថា​គណនី​អ្នក​មិន​មែន​ជា​គណនី​ Private (ត្រូវ​ជា​គណនី​ Public) បន្ទាប់​មក​បញ្ចូល​ ID គណនី​របស់​អ្នក​ រួច​ចុច​លើ​ពាក្យ​ Get ហើយ​រង់ចាំ​មួយ​សន្ទុះ​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ធ្វើ​ការ។

ពេល​រួច​រាល់​អ្នក​នឹង​ទទួល​បាន​រូប​មួយ​សន្លឹក​ដែល​មាន​រូបភាព​ល្អ​បំផុត​ទាំង​ ៩ នៅ​ក្នុង​នោះ៕

ប្រភព៖ lifehack   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម