សម​សួន​តែ​ម្ដង! ដួង ម៉ានិច រាំ​ថ្វាយ​ "ព្រះ​ម៉ែនាគី"(វីដេអូ)

  • 2017-12-12 02:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដួង ម៉ានិច គឺ​ជា​តួ​សម្ដែង​ស្រី​១​រូប​ដែល​និយម​លេង​ខ្លួន​សិច​ស៊ី​ជា​មួយ​រាង​កាយ​ដ៏​ស្រឡូន​របស់​នាង។ ក្រៅ​ស្ទីល​ប្រភេទ​នេះ តារា​ស្រី​ខាង​លើ​ ក៏​មាន​ជំនាញ​មិន​អន់​ដែរ​ខាង​ផ្នែក​បុរាណ​ពិសេស​គឺ​របាំ​ ដោយ​នាង​ធ្លាប់​បង្ហាញ​ម្ដង​ហើយ​ក្នុង​បទ "នារី​សក់​ខ្លី" របស់​ ប្រុសឡា។

យប់​មិញ​នេះ ដួង ម៉ានិច បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​បុណ្យ​បែប​សាសនា​១មាន​ឈ្មោះ​ថា "បុណ្យ​កតញ្ញូ​ មហា​បុព្វ​វីរបុរស​ខ្មែរ" ​ដែល​​រៀប​ចំឡើង​​ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​បរមគ្រូ ព្រះ​មហា​អាទិទេព ទេវៈ​ រាជវង្ស​ភុជង្គនាគ និង​បុព្វបុរស​ខ្មែរ​ ព្រម​ទាំង​​មហាក្សត្រ​ខ្មែរ​ផ្សេងៗ​ទៀត​គ្រប់​ជំនាន់​ និង​សម័យ​កាល​ នៅ​វត្ត​ព្រះ​ធាតុ។

ជា​មួយ​គ្នា​នោះ ម៉ានិច និង​សិល្បករ សិល្បការិនី​១​ក្រុម រាំ​ក្បាច់​ពត់​ពែន​យ៉ាង​ល្វន់ល្វៃ ដើម្បី​ជា​កិច្ច​ថ្វាយ​ដល់ "​ព្រះ​មាតា​នាគ ឬ​ ព្រះ​ម៉ែ​នាគី"។ ក្នុង​កម្មវិធី​ដដែល​ គេ​សង្កេត​ឃើញ​តារា​ស្រី​វ័យ​ជ្រេ​ សម្រស់​បាន​ លី ម៉ារីណា បាន​តុប​តែ​ខ្លួន​ជា​ "ម៉ែនាគី" ដែល​មើល​ទៅ​ពិត​សម​សួន​ឥត​ខ្ចោះ​តែ​ម្ដង៕

អត្ថបទ៖ សុខណា