Rakitic បាញ់​ Ronaldo ម៉ា​ឆ្ងាញ់​ ថា​លេង​ខុស​ជំនាន់​មក​ជួប​ Messi

  • 2017-12-12 03:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ivan Rakitic កីឡាករ​របស់ Barcelona ជឿជាក់​ Lionel Messi គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ត្បិត  Cristiano Ronaldo តាម​ទាន់​ពាន​  Ballon d'Or ​ទី​៥​ដូច​ Messi ក៏​ដោយ។

Ronaldo ទើប​តែ​បង្ហាញ​​ពាន Ballon d'Or ​២០១៧ បន្ទាប់​ពី​នាំ​មុខ​គូប្រជែង Messi ធ្វើ​ឲ្យ​កីឡាករ​ទាំង​ពីរ​គ្រង​​ពាន​ធំ​មួយ​នេះ ចំនួន​ម្នាក់​៥​ស្មើ​គ្នា។ បើ​គិត​១០​ឆ្នាំ​ចុងក្រោយ គ្មាន​កីឡាករ​ណា​ម្នាក់​អាច​ដណ្ដើម​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ Ballon d'Or នេះ​ឡើយ​ក្រៅ​ពី​កីឡាករ​ព័រទុយហ្គាល់​និង​អាហ្សង់ទីន​ខាង​លើ។

ប៉ុន្តែ​ទោះ​​ជា​អ្នក​ឈ្នះពាន Ballon d'Or ចុង​ក្រោយ​បង្អោះ​មែន តែ Ivan Rakitic យល់​ថា CR7 ពិត​ជា​សំណាង​មិន​ល្អ ដែល​លេង​ក្នុង​ជំនាន់​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន Messi។ "ខ្ញុំ​មាន​ការ​គោរព​ច្រើន​ចំពោះ Cristiano Ronaldo។ ប៉ុន្តែ​គេ​បាន​លេង​ក្នុង​សម័យ​របស់​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ នោះ​គឺ Lionel Messi។ សម្ដី Rakitic ប្រាប់​សារព័ត៌មាន៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម