វឌ្ឍនាកា​បង្ហាញ​ទស្សនៈ​​អំពី​​កីឡាករ​កម្ពុជា​​ទៅ​​លេង​ក្រៅ​​ប្រទេស​

  • 2017-12-13 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា ដែល​ទើប​បាន​មក​ដល់​ស្រុក​កំណើត​កាល​ពី​ពេល​ថ្មី​នេះ​បាន​ចាប់​អារម្មណ៍​នឹង​កីឡាករ​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​ដែល​មាន​ឱកាស​ចេញ​ទៅ​ប្រកប​អាជីព​នៅ​​តាម​បណ្តាល​ប្រទេស​ក្នុង​តំបន់។

ចាន់ វឌ្ឍនាកា

កូន​ប្រុស​អភិបាល​ខេត្ត​កំពត​បាន​និយាយ​ថា វា​ពិត​ជា​ល្អ​ដែល​កីឡាករ​បាល់ទាត់​កម្ពុជា​​ទទួល​បាន​ឱកាស​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។ តាម​ពិត​ទៅ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​មិន​ចាញ់​កីឡាករ​នៅ​ក្នុង​តំបន់​ប៉ុន្មាន​ឡើយ​ ដូច្នេះ​ប្រសិន​បើ​កីឡាករ​កម្ពុជា​​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ ពួក​គេ​នឹង​ទទួល​បាន​ជោគជ័យ។

វឌ្ឍនាកា​បន្ថែម​ថា​ ​ជោគជ័យ​ក្នុង​ការ​លេង​នៅ​ប្រទេស​គេ​ជា​​ប្រការ​​សំខាន់​មួយ​ ប៉ុន្តែ​ការ​ស្រួប​យក​ចំណេះ​ដឹង​ និង​បទ​ពិសោធ​​ពី​គេ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​រីក​ចម្រើន​ និង​​ជួយ​ដល់​បាល់ទាត់​ក្នុង​ស្រុក​ផង​ដែរ។

ការ​លើក​ឡើង​របស់​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ ធារី ចន្ថាប៊ីន និង​ កែវ សុខផេង​ទទួល​បាន​ឱកាស​ទៅ​លេង​លីគ​ប្រទេស​ម៉ាឡេស៊ី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ខ្លួន​គេ​​ផ្ទាល់​ក៏​បាន​ទៅ​លេង​លីគ​ទី​៣​របស់​ជប៉ុន​មួយ​រដូវ​កាល​ ហើយ​នា​ពេល​ខាង​មុខ​នេះ​គ្រោង​ចុះ​កុងត្រា​លេង​​ឲ្យ​ក្លឹប​មួយ​របស់​លីគ​កំពូល​ម៉ាឡេស៊ី​ថែម​ទៀត៕

ចាន់ វឌ្ឍនាកា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម