កីឡាករ​ Real ដែល​បាន​កាត​ក្រហម​នៅ​ Club World Cup នឹង​អវត្តមាន​ Clasico

  • 2017-12-12 04:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ​មាន​ភារកិច្ច​ធំ​មួយ​គឺ​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​លេង​ពាន​ FIFA Club World Cup នៅ​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ លើ​ទឹកដី​ប្រទេស​អារ៉ាប់រួម។

ក្នុង​ករណី​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ Al jazira ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ ១៦​ខែ​ធ្នូ។ ទោះ​ជា​ Real ដាច់ខាត​គឺ​ត្រូវ​លេង​ដើម្បី​ឈ្នះ​ពាន​ តែ​​ពួកគេ​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ​ចំពោះ​កីឡាករ​ក្នុង​ក្រុម។​

ប្រកួត​បន្ទាប់​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ Real Madrid ត្រូវ​លេង​​ El Clasico ជាមួយ​ Barcelona នៅ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ដូច្នេះ​ចង់​មិន​ចង់​លោក Zinedine Zidane ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​កីឡាករ​ខ្លាច​ក្រែង​មាន​របួស​ ហើយ​បញ្ហា​សំខាន់​មួយ​ទៀត​នរណា​ដែល​បាន​កាត​ក្រហម​ នៅ​ FIFA Club World Cup ក៏​នឹង​ជាប់​បម្រាម​នៅ​ El Clasico ដែរ៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត