ស្ងាត់ៗ! មេក្រុម Mustache Band ក្លាយជាអ្នកតំណាងពិសេសមួយ

  • 2017-12-12 07:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Facebook page របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានបង្ហោះកាលពីថ្ងៃទី ៧ ខែធ្នូ នេះថា លោក Chen Trophy ដែលជាមេក្រុម Mustache Band កំពុងទទួលបានការគាំទ្រខ្លាំងពី Fan នោះ ពេលនេះលោកបានក្លាយជាអ្នកតំណាងយ៉ាងពិសេសនៃម៉ូតូហុងដា CB150R របស់ក្រុមហ៊ុនចែកចាយម៉ូតូលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា អិន ស៊ី អិច ហុងដានេះ។

ជាមួយគ្នានេះ Chen បានបង្ហាញពីអារម្មណ៍ផ្ទាល់លើម៉ូតូហុងដាស្ព័រ បែប Premium Sport Naked នេះ ទៅកាន់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ក៏ដូចជាប្រិយមិត្តទាំងអស់ថា លោក ពិតជាស្រលាញ់ ពេញចិត្តម៉ូតូហុងដា CB150R នេះណាស់ វាមានអ្វីលើសពីការរំពឹងទុករបស់លោកទៅទៀត ហើយវា អស្ចារ្យបំផុតសម្រាប់អ្នកចូលចិត្តម៉ូតូស្ព័របែប Premium Sport Naked ដូចជារូបលោក៕

ដោយ៖ ថា ម៉ាលីដា