តាមដាន​​ស្រុក​កំណើត​ និងអាយុពិតស្រី​ស្អាត​ ១០ រូប ដែលកំពុងមានទីផ្សារ

  • 2017-12-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណជន​ធ្លាប់​តែ​ឃើញ​​តារា​សម្ដែង​ស្រី​ទាំង​​ ១២ រូប​នៅ​តាម​​កញ្ចក់​ទូរទស្សន៍​ ឬ​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុន្តែ​​​​មិន​ដែល​ដឹង​ពី​អាយុ​​ពិត​ និង​ទី​កន្លែង​កំណើត​របស់​​ស្រី​ស្អាត​ខាង​លើ​នេះ​ឡើយ​។

ស្រី​ស្អាត​ទាំង​ ១២ រូប​រួម​មាន​៖​

​​​​​១/តារា​បង្ហាញ​ម៉ូដ​ និងសម្ដែង​ ទឹម រដ្ឋា កើត​នៅ​ថ្ងៃ​ទី ៧ ខែ មករា ឆ្នាំ ១៩៨៦ នៅ​ទី​ក្រុង​បាត់​ដំបង​ ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៣នាក់ ស្រី២ ​ប្រុស​១។ បើ​គិត​មក​​ត្រឹម​ឆ្នាំ​ ២០១៧ នេះ​នាង មាន​អាយុ ៣១ ឆ្នាំ​ហើយ​។

២/​ទាក់​ទង​​តារា​សម្ដែង​ក្រមិចក្រមើម​​ សុខ សោម៉ាវត្តី ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់ ​ស្រី​ទាំង​៣ ។ នាង​កើត​នៅ​ថ្ងៃ​ទី​ ២៧ ខែ សីហា ឆ្នាំ ១៩៨៩ នៅ​រាជធានីភ្នំពេញ។សព្វ​ថ្ងៃ​​អ្នក​មេម៉ាយ​កូន​១​រូប​នេះ​មាន​អាយុ​ ២៨ ឆ្នាំ​។​​

​៣/ សម្រាប់​​តារា​សម្ដែង​ និង​ពិធី​ការិនី ថន លក្ខិណា កើត​នៅ​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ១៩៨៩ ក្នុង​ស្រុក​​មណ្ឌល​សីមា​ ខេត្ត​កោះ​កុង ​ជា​កូន​ស្រី​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ ៤ នាក់​( ប្រុស​១​ ស្រី​៣) ។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧ នេះ​នាង​មាន​អាយុ ២៨ ឆ្នាំ​។

៤/ ងាក​មក​ចាប់​អារម្មណ៍​ស្រី​ស្អាត ម៉ាក សែនសូនីតា ហៅ​តូតា វិញ​​​​គិត​ត្រឹម​ឆ្នាំ​ ២០១៧ នេះ​មាន​អាយុ​ ២២ ឆ្នាំ​។ នាង​កើត​នៅ​ថ្ងៃ​ទី​ ១៦ ខែ មីនា ឆ្នាំ ១៩៩៥ នៅ​ក្រុងតា​ខ្មៅ ខេត្ត​កណ្ដាល​ ​ជា​កូន​ទី​៣ ក្នុង​ចំណោម​បង​ប្អូន​​៥ នាក់​ ប្រុស ១ ស្រី​៤ ។

៥/ បើ​និយាយ​ពី​តារា​សម្ដែង​កូន​១​ សារ៉ាយ សក្កណា មក​ដល់​ត្រឹម​ឆ្នាំ​ ២០១៧ ​នេះ​នាង មាន​អាយុ ២៦ ឆ្នាំ​។ សក្កណា កើត​នៅ​ថ្ងៃ​ទី​ ២៥ ខែ កុម្ភៈ​ ឆ្នាំ ១៩៩១ នៅរាជធានី​ភ្នំពេញ។

៦/​តួ​ឯក​ស្រី​ក្នុង​រឿង​ "បំភ្លេច​មិន​បាន​" នី មុន្នីនាថ កើត​នៅ​ថ្ងៃ​ទី​ ៦ ខែ មេសា ឆ្នាំ ១៩៩១ នៅ​ក្រុង​ភ្នំពេញ ជា​កូន​ច្បង​​ក្នុង​គ្រួសារ​ ហើយ​បច្ចុប្បន្ន​​នាង​មាន​អាយុ​ ២៦ ឆ្នាំ​។​

៧/ រី​ឯ​ស្រី​ស្អាត​​​មក​ពី​ ខេត្ត​កំពង់​ចាម​ ពៅ លីដា វិញ​ម្ដង​នាង​​កើត​នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ១៩៩០ ​ក្នុង​ចំណោម​បង​ប្អូន​​ ៤ នាក់​ប្រុស​ ១ ស្រី ៣ ជា​កូន​ទី​៣ ។ បច្ចុប្បន្ន​​​នេះ​ លីដា មាន​អាយុ​ ២៧ ឆ្នាំ​។

៨/វិល​មក​​តារា​សម្ដែង​ស្រី​មាន​ឪពុក​ជា​មន្ត្រី​ប៉ូលិស​ គង់ វង្សយ៉ាទី​ ​ជា​កូន​អ្នក​ភ្នំពេញ​ នាង​កើត​នៅ​ថ្ងៃ​ទី​ ១៨ ខែ កុម្ភៈ​ ឆ្នាំ ១៩៩៤ នៅ​សង្កាត់​​ចតុមុខ ជា​កូន​​ច្បង​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​៣ នាក់​ ប្រុស ១ ស្រី ២ ។ បច្ចុប្បន្ន​ស្រី​ស្អាត​រូប​នេះ​មាន​អាយុ​ ២៣ ឆ្នាំ​។

៩/ ចំណែក​ឯ​​​​​តារា​សម្ដែង​មក​ពី​ ភូមិ​បែក​ចាន ស្រុក​ស្វាយ​ប៉ោ​ ខេត្ត​បាត់​ដំបង គង់ ចាន់ ស្រីមុំ​ វិញ​ពេល​នាង​​​មាន​អាយុ​ ២៦ ឆ្នាំ ​ជា​កូន​ទី​ ២ ក្នុង​ចំណោម​បង​ប្អូន​​៥ ក្នុង​នោះ​ប្រុស​២ ស្រី​៣ ។ ស្រី​មុំ កើត​នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ១៩៩១។

១០/ ចំពោះ​តារា​ស​ពហុ​ជំនាញ​សម្បុរ​ស្រអែម​ស្រស់​ សុភ័ក្រ្ដ កុសុម៉ា ​កើត​នៅ​ថ្ងៃ​ទី​ ៥ ខែ មករា ឆ្នាំ ១៩៩២ ​នៅ​រាជធានី​​​ភ្នំពេញ​។ គិត​មក​ដល់​ពេល​នេះ​ នាង មាន​អាយុ​ ២៥ ​ឆ្នាំ​ ជា​កូន​ស្រី​ពៅ ក្នុង​​គ្រួសារ​ដែល​មាន​បង​ប្អូន​បង្កើត​​៣ នាក់​។

១១/ តារា​សម្ដែង​និយម​ប្រើ​សម្ភារៈ​​និយម​ថ្លៃ​ ព្រីម លីហ្សា កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ ១៩៩៣ នៅ​ប្រទេស​សិង្ហបុរី ជា​កូន​ទី​ ៥ ក្នុង​ចំណោម​បង​ប្អូន​៦ នាក់​។ គិត​ត្រឹម​​ឆ្នាំ​ ២០១៧ នេះ​ លីហ្សា មាន​អាយុ​ ២៤ ឆ្នាំ​។

១២/ ដោយ​ឡែក​​តួ​ឯក​ស្រី​ក្នុង​រឿង​ "កតញ្ញូ​" លី ច័ន្ទសីហា ​មាន​ស្រុក​កំណើត​​ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ រាជធានី ភ្នំពេញ​។ នាង​កើត​នៅ​ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ១៩៩២ បើ​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​ ២៥ ឆ្នាំ ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​។

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម