ឱកាស​ពិសេស​​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​​តារា​ចម្រៀង សម្ដែង និង និពន្ធ​​

  • 2017-12-12 07:11:37
  • ចំនួនមតិ 2 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ

Come Together Films សហការ​ជា​មួយ​ Soyo ដែល​ជា​កម្មវិធី​មើល​វីដេអូ​អនឡាន កំពុង​ប្រកាស​ជ្រើស​រើស​បេក្ខភាព​ដែល​មាន​ទេពកោសល្យ​ផលិត​ចម្រៀង​ស្នា​ដៃ​ថ្មី​ ដើម្បី​​​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​​ភាព​យន្តរឿង "​Music​ Magic​ Love” ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ។

នេះ​គឺ​ជា​ឱកាស​ល្អ​បំផុត​​សម្រាប់​អ្នក​មាន​ទេព​កោសល្យ​វ័យ​ក្មេង​ ដែល​មាន​សមត្ថភាព​និពន្ធ​​បទ​ភ្លេង ច្រៀង​ និង​ សម្ដែង​ដោយ​ខ្លួន​ឯង​មិន​ចំលង​ពី​បរទេស។ ចំពោះ​បេក្ខជន​ និង បេក្ខនារី ដែល​ឈ្នះ​​ពី​ការ​ប្រកួត​ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ១០០០ ដុល្លារ​អាមេរិក​ ហើយ​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​។

លក្ខ​ខណ្ឌ​​ចូលរួម៖

  • បេក្ខភាព​ទាំង​​អស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​ចាប់​ពី​២០ ដល់​៣០​ឆ្នាំ​
  • អាច​ចូល​រួម​ជា​លក្ខណៈ​ទោល​ និង​ក្រុម (ការ​ចូល​រួម​ជា​ក្រុម​មាន​សិទ្ធិ​អាទិភាព​)
  • ​​ពុំ​មាន​ជាប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​នានា
  • ​​អាច​ច្រៀង​ជាមួយ​ហ្គីតា​ ឬច្រៀង​គោក​ក៏​បាន
  • បទចម្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​​។ បទចម្រៀង ​Cover មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ

​​ របៀប​ចូល​រួម៖

​បេក្ខជន​ទាំង​អស់ត្រូវ​ផ្ញើ​វីដេអូ​​ស្នា​ដៃ​ចម្រៀង​ជា​ក្រុម​ ឬ​ទោល ដែល​មាន​រយៈ​ពេល​ពី​២ ទៅ៣នាទី​ មក​កាន់អ៊ីម៉ែល mml@sabay.com ។ ផុត​កំណត់​ទទួល​ស្នា​ដៃ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៨។ ​​វីដេអូ​អាច​ថត​តាម​​ទូរ​ស័ព្ទ​ក៏បាន​ តែត្រូវ​ប្រាកដ​ថា សំឡេង​ច្បាស់​ល្អ។ បេក្ខជន​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ជាង​គេ​នឹង​ត្រូវ​បាន​ទាក់​ទង​មក​ធ្វើ​តេស្ដ​សាកល្បង​សមត្ថភាព​ផ្ទាល់។

នៅ​ចាំ​អី​ទៀត! មាន​ឱកាស​ឈ្នះ​ទាំង​ប្រាក់​រង្វាន់ និង​ក្លាយ​ជា​តួ​សម្តែង​ទៀត​នោះ រួស​រាន់​និពន្ធបទចម្រៀង រួចថត​សំឡេង ហើយ​ផ្ញើ​មក​កាន់​ក្រុម​ការងារ​ឥឡូវ​នេះ​មក៕ ​​


អត្ថបទៈ ស្រីអូន