គ្រូ PSG ថា ចង់​ឈ្នះ UCL ត្រូវ​ប្រឈម​មុខ​នឹង Real Madrid

  • 2017-12-12 07:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Unai Emery អ្នក​ចាត់ការ​ក្លឹប Paris Saint-Germain បាន​និយាយ​ច្បាស់​ៗ​ថា លោក​មិន​គិត​ថា​ចាប់​ឆ្នោត​ជួប Real Madrid មិនមែន​ជា​រឿង​អាក្រក់​សម្រាប់​ក្រុម​ទេ។

ក្រុម​អ្នក​មាន​បារាំង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី Estadio Santiago Bernabeu នៅ​ខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បី​លេង​ជើង​ទី​មួយ ហើយ​ក៏​ជា​ពេល​កីឡាករ​វ័យ​ក្មេង​ទាំង​ពីរ Kylian Mbappeនិង Neymar​ ត្រូវ​បង្ហាញ​សមត្ថភាព​នៅ​ទី​នោះ។

ក្រោយ​ចាប់​ឆ្នោត​ជួប​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​លោក Emery បាន​ពន្យល់​ថា៖ "​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ការ​ចាប់​ឆ្នោត​អាក្រក់​នោះ​ទេ។ វា​ជា​រឿង​ល្អ​មួយ ពួក​យើង​​ទាមទារ​​ក្នុង​កម្រិត​មួយ ដើម្បី​លេង​ជាមួយ Real Madrid។ ប្រសិន​ជា​​ចង់​ឈ្នះ Champions League គឺ​ត្រូវ​ប្រឈម​មុខ​នឹង Real Madrid”។

បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​បន្ត​ថា ប្រសិន​ជា​ចង់​ស៊ី Madrid ពួក​គេ​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ហើយ​លោក​ជឿជាក់​លើ​កូន​ក្រុម​ដែល​មាន​ទេពកោសល្យ​ជា​ច្រើន​នាក់។ ​​កាល​ពី​ឆ្នាំ​២០១៦ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ម្ដង​ក្នុង​ពាន​មិត្តភាព គ្រា​នោះ PSG ឈ្នះ ៣-១៕

តោះ!​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កាល​២០១៦៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ