Apple បើ​ក​មុខងារ​ថ្មីធើ​ស៊ី Google អាច​ Pre-Order កម្មវិធី ដូច​កុម្ម៉ង់​ទូរសព្ទ

  • 2017-12-13 01:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​មុខងារ​សាមញ្ញ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Pre-Order កម្មវិធី/ហ្គេម​លើ​ App Store ទុក​ជា​មុន រហូត​ដល់​ថ្ងៃ​ការ​ប្រកាស​ចេញ​វា​នឹង​ស្វ័យប្រវត្តិ​ Download ចូល​មក​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង។ វិស្វករ​កម្មវិធី​មាន​សិទ្ធ​ដាក់​ឲ្យ Pre-Order Apps របស់​ខ្លួន ទាំង​ប្រភេទ​បង់​ថ្លៃ​និង​ឥត​គិត​ថ្លៃ​មុន​រយៈ​ពេល​ដល់ ៩០ ថ្ងៃ​នៃ​ការ​បើក​ឲ្យ​ទាញ​យក​ជា​សាធារណៈ ដោយ​គាំទ្រ​ទាំង​លើ App Store នៃ iOS, macOS និង tvOS

តាម​ការ​សង្កេត​ក្នុង App Store បច្ចុប្បន្ន​មុខងារ​នេះ​អាច​មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​នៅ​ឡើយ ប៉ុន្តែ​រំពឹង​នឹង​អាច​ប្រើ​បាន​ពេញលេញក្នុង​ពេល​ឆាប់ៗ ព្រោះ​ផ្ដល់​ប្រយោជន៍​ចម្បង​ទាំង​សម្រាប់​អ្នក​ទិញ​និង​អ្នក​លក់ Apps។​​

រំឭក​ថា​កន្លង​ទៅ Google ក៏​ធ្លាប់​បញ្ចេញ​មុខងារ​ស្រដៀង​គ្នា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ខ្លួន​បើក Pre-Order កម្មវិធី​ទុក​ជា​មុន ប៉ុន្តែ​ពុំ​មាន​ការ​លោត Download បាន​ស្វ័យប្រវត្តិ​ដោយ​ឯកឯង​ដូច​មុខងារ​របស់ Apple នេះ​ឡើយ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី