Trump ចេញ​បទ​បញ្ជា​ថ្មី​ឲ្យ NASA ត្រូវបញ្ជូនអាកាសយានិកអាមេរិក​ទៅ​ភព​ព្រះចន្ទ

  • 2017-12-13 01:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី Donal Trump បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដីបង្គាប់​គោលនយោបាយ​អវកាស​ទី ១ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ការ​បញ្ជា​ឲ្យ​អង្គការ NASA ចាំបាច់​ត្រូវ​ធ្វើ​ការ​បញ្ជូន​អាកាសយានិក​អាមេរិក​ទៅ​កាន់​ភព​ព្រះចន្ទ​និង​បន្ត​​ឆ្ពោះ​ទៅ​ភព​ព្រះ​អង្គារ។ សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​សេតវិមាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចប់​នៅ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​បង្ហោះ​មនុស្ស​ទៅ​ក្រៅ​ភព។​ ​​

ប្រធានាធិបតី​វ័យ ៧១ ឆ្នាំ​ថ្លែង​ដូច​នេះ​ថា "អាកាសយានិក​អាមេរិក​ធ្លាប់​ហោះ​ទៅ​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៧២ គម្រោង​ Apollo 17។ លើក​នេះ​​មិនមែន​ត្រឹម​តែ​ទៅ​ដាំ​ទង់ជាតិ​អាមេរិក​នោះ​ទេ យើង​នឹង​បង្កើត​មូលដ្ឋាន​សម្រាប់​បេសកកម្ម​ទៅ​ភព​ព្រះ​អង្គារ​និង​ទៅ​ភព​ដទៃ​ទៀត"។​

រូបតំណាងការបង្ហោះ Apollo 17 នៅឆ្នាំ ១៩៧២

ជុំវិញ​រឿងរ៉ាវ​នេះ​លោក Mike Pence ជា​មន្ត្រី​នៅ​សេតវិមាន​ក៏​បាន​បញ្ជាក់​ថា "ពួក​យើង​នឹង​ឈ្នះ​នៅ​លំហអាកាស​ក្នុង​សតវត្ស​ទី ២១ នេះ"។

លោក​សង្កត់​​បន្ថែម​​ថា ​ក្រុម​ប្រឹក្សា​នៅ​សេតវិមាន​នឹង​បង្កើត​ចក្ខុវិស័យ​រួម​គ្នា​សម្រាប់​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​អវកាស​របស់​សហរដ្ឋអាមេរិក។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា