គីម ជុងអ៊ុន ប្តេជ្ញាបង្កើតគ្រាប់បែកបរមាណូ និងធ្វើឲ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរ

  • 2017-12-13 04:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Mirror របស់​ចក្រភពអង់គ្លេស បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយ​ជា ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ខ្លាំងក្លា​បំផុត និង​បង្កើត​គ្រាប់បែក​បរមាណូ ទៀត​ផង។

មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន

នៅ​មុន​ពេល​ការ​ប្ដេជ្ញា​របស់ លោក គីម ជុងអ៊ុន រដ្ឋលេខាធិការ​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា លោក​នឹង​ចរចា​ជាមួយ​កូរ៉េខាងជើង ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជា​មុន​ឡើយ។ ប៉ុន្តែ​នា​ថ្ងៃ​ពុធ​នេះ លោក គីម ជុងអ៊ុន បាន​ប្រាប់​ក្រុម​កម្មករ​ថា រដ្ឋ​ផ្ដាច់ការ​មួយ​នេះ​នឹង​ទទួល​បាន​ជ័យជម្នះ ហើយ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​យោធា​ដ៏​ខ្លាំងក្លា​នៅ​លើ​ពិភពលោក។

លោក Rex Tillerson

«យើង​នឹង​បង្កើត​ប្រព័ន្ធ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី រួម​ទាំង​គ្រាប់បែក​បរមាណូ , គ្រាប់បែក​អ៊ីដ្រូហ្សែន និង មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM។ »។ នេះ​បើ​តាម​សម្ដី លោក គីម ជុងអ៊ុន។ មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ បាន​បន្ត​ថា «ឧស្សាហកម្ម​អាវុធ និង កងកម្លាំង​ស្វ័យ​ការពារ​របស់​យើង ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំងក្លា នៅ​ក្នុង​ល្បឿន​ដ៏​អស្ចារ្យ​មួយ ហើយ​សាធារណរដ្ឋ​របស់​យើង នឹង​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​យោធា​ដ៏​ខ្លាំងក្លា​បំផុត»។

មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន

បន្ថែម​ពី​លើ​នេះ លោក​បាន​និយាយ​ថា «ជំនឿ និង​ការ​រំពឹង​ទុក​របស់​គណបក្ស , ប្រទេស និង​ប្រជាជន​របស់​យើង គឺ​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​វិទ្យាសាស្ត្រ , វិស្វករ , កម្មករ និង​កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​យោធា។ យើង​ចង់​ពង្រឹង​កងកម្លាំង​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​កាន់​តែ​ខ្លាំងក្លា»៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង