​កូនខ្មែរ​មួយក្រុម​ នាំ​គ្នា​ស្រាវជ្រាវ​ផលិត​ក្រណាត់​អនាម័យ​ សម្រាប់​ប្រើ​ថ្ងៃពិសេស​ស្ត្រី​

  • 2017-12-13 06:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ​យុវតីមួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា ​Green Lady Cambodia កំពុងស្រាវជ្រាវ​ផលិត​ក្រណាត់​អនាម័យ​​ប្រើប្រាស់​ដូចគ្នានឹង​សំឡីអនាម័យ​សម្រាប់​ស្ត្រី​ពេល​មករដូវ​។​ ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​ក្រណាត់​អនាម័យ​នេះ​ គឺ​ប្រើ​បានច្រើនដង ​យូរឆ្នាំ​ និង​ជួយ​ដល់​ការពារ​បរិស្ថាន​​។ ​នេះ​ជា​ការ​អះអាង​របស់​តំណាង​ក្រុមយុវតី​ខាងលើ​។

កញ្ញា​ ហុក សុវណ្ណវត្តី ​ស្ថាបនិក​វ័យ​ក្មេង​​នៃ ​Green Lady Cambodia ​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​ស្ត្រីនៅ​កម្ពុជា​ជាច្រើន ​បានកំពុង​ប្រើប្រាស់​សំឡីអនាម័យ​ ដែល​វាត្រឹមតែ​ប៉ះពាល់​ដល់បរិស្ថាន​ប៉ុណ្ណោះ​ទេ ​វាជះ​ឥទ្ធិលដល់​សុខភាព​ថែមទៀត​។ ​បច្ចុប្បន្ន​ក្រុម​យុវតី​នេះ​​​កំពុង​ស្រាវ​ជ្រាវ​ផលិតធ្វើ​នៅ​​ក្នុង​ស្រុក​ខណៈថ្លៃដើម​នឹងចំណាយ​ខ្ពស់ជាង​របស់​ដែល​នាំចូល​។​

(កញ្ញា​ ហុក សុវណ្ណវត្តី ​ស្ថាបនិក​វ័យ​ក្មេង​​នៃ ​Green Lady Cambodia )

​កញ្ញា​រៀបរាប់​ថា​ ក្រណាត់​អនាម័យ​​​នេះ​ផលិតនៅ​ប្រទេស​ឥណ្ឌា​ ​ហើយ​​និយម​ប្រើប្រាស់​សម្រាប់​នារីៗ​នៅ​ប្រទេស​អភិវឌ្ឍន៍។​ មូល​ហេតុ​ដែល​​នាំយក​មក​កម្ពុជា​ ព្រោះ​ចង់​ចូលរួម​ថែរក្សា​បរិស្ថាន​ និង​ជួយ​រួម​ចំណែក​ចំណូល​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។ ​

​​កញ្ញា​វត្តីប្រាប់​ថា ​ចំពោះ​តម្លៃគឺ​ចាប់ពី ៤ដុល្លារ ទៅ ៥ដុល្លារ ​ទៅ​តាម​ទំហំ​ និង​ឈុតនៃ​ផលិតផល​។ កញ្ញា​រំពឹងថា​ ​បើការ​ស្រាវជ្រាវ​​អាចបញ្ចប់​ដោយ​រលូន​នៅពេល​ខាង​មុខ​នោះ​ កញ្ញា​ចង់ដាក់​លក់ត្រឹម​តម្លៃ​ ៣ដុល្លារ​កន្លះ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី