ផលិតកម្មមួយ ត្រៀម​​​យុទ្ធ​​សាស្ត្រ​​បំបែក​ទី​ផ្សារ​​៥​​ប្រទេស​

  • 2017-12-13 07:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ផលិតកម្ម​ Wonder Film បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​​​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​​រឿង​ "អន្ទង​វិញ្ញាណ​" ​​ជា​ស្នាដៃ​និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ​លោក សែម វិសាល ដែល​ជា​ចាងហ្វាង​ផលិតកម្ម​​ផ្ទាល់​តែ​ម្ដង​។

លោក សែម វិសាល ចាងហ្វាង​ផលិតកម្ម​ Wonder Film

ក្នុង​ពិធី​ក្រុង​ពាលី​​លោក សែម វិសាល បាន​មាន​ប្រសាសន៍​ថា​ ​​នា​ពេល​បច្ចុប្បន្ន​នេះ​ផលិតកម្ម​របស់​​ខ្លួន​កំពុង​តែ​ស្វែង​រក​ទីផ្សារ​​​ក្រៅ​ស្រុក​​ ​ក្នុង​គោល​បំណង​​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​ខ្មែរ​​ទៅ​កាន់​ប្រទេស​ជិត​ខាង​តាម​រយៈ​​​ការ​អប់​រំ​មួយ​ចំនួន​នៅ​ក្នុង​រឿង​។ ខណៈ​​ពេល​នេះ​ផលិតកម្ម​លោក​ក៏​បាន​​បន្ថែម​គំនិត​​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​​ជ្រៀត​ចូល​ទីផ្សារ​បរទេស​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០១៨​ ដោយ​ចាប់​ផ្ដើម​ពី​រឿង​ "អន្ទង​វិញ្ញាណ"​​ មុន​គេ​។

ជា​មួយ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​​​​ និង​ភាព​ជឿជាក់​ចំពោះ​ភាព​យន្ត​ខ្លួន​ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បន្ត​ថា​​​៖​" ទី​ផ្សារ​ខាង​ក្រៅ​ដែល​ Wonder Film ​កំពុង​តែ​សម្លឹង​ និង​ស្វែង​រក​មាន ប្រទេស​ជិត​ខាង​ដូច​ជា​ ថៃ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ ឡាវ និង វៀតណាម ទាំង​៥​ ប្រទេស​នេះ​ហើយ​ ដែល​ផលិតកម្ម​យើង​​ត្រៀម​វាយ​លុក​នៅ​ពេល​ខាង​មុខ​នេះ​"។

រឿង​ "អន្ទង​វិញ្ញាណ​" ​ជា​ខ្សែភាពយន្ត​ខ្មោច​លង​បន្លាច​ភ័យ​រន្ធត់ លាយ​លំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ និង​ការ​អប់រំ​​មួយ​ចំនួន​។​​រឿង​នេះ​នឹង​ដំណើរ​ការ​ចេញ​ថត​នៅ​ថ្ងៃ​ទី​ ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ ចូល​រួម​សម្ដែង​ដោយ​កញ្ញា លីលី លោក សួន រ៉ានីរ៉ា​ស៊ីនី  លោក ភ្លើង ​ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ផ្សេង​ទៀត​៕

ចុចអាន៖

តារា​ល្បី​ៗ​លេង​ស្ទីល​កប់ៗ​ ក្នុង​ថ្ងៃ​ពិសេស​​របស់ Rith Omega

តាមដាន​​ស្រុក​កំណើត​ និងអាយុពិតស្រី​ស្អាត​ ១០ រូប ដែលកំពុងមានទីផ្សារ

ស៊ីន យូប៊ិន មាន​ក្តី​សង្ឃឹម​ខ្ពស់​ ក្រោយ​ឈ្នះ​ពាន​តារា​ស្រី​ឆ្នើម​ប្រចាំឆ្នាំ ២០១៧

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន