អនាគត​ខ្លា​​ចាស់​ទាំង​ពីរ Robben និង Ribery អាច​នឹង​វេច​អាវ​ចេញ​ពី Bayern

  • 2017-12-13 07:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក  Karl-Heinz Rummenigge ប្រធាន​ក្លឹប Bayern Munich បាន​​ចេញ​មក​បញ្ជាក់​ថា ក្លឹប​នឹង​ធ្វើ​ការ​និយាយ​ជាមួយ​ Arjen Robben និង​ Franck Ribery អំពី​អនាគត​​ពុំ​​ច្បាស់លាស់​របស់​ពូក​គេ។

ខ្សែ​បម្រើ​ស្លាប​ទាំង​ពីរ​នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់​នៅ​ខែ មិថុនា​ឆ្នាំ​ក្រោយ ហើយ​ពេល​នេះ​ក្លឹប​មិន​ទាន់​សម្រេច​ចិត្ត​ឲ្យ​​ពួក​គេ​បន្ត​នៅ​  Bundesliga ត​ទៀត​ឬ​យ៉ាង​ណា? និយាយ​ប្រាប់​គេហទំព័រ TZ លោក  Karl-Heinzបាន​ឲ្យ​ដឹង​ថា៖ "Franck និង Arjen ​បាន​ចារ​ប្រវត្តិសាស្ត្រ​ច្រើន​នៅ​ទី​នេះ ហើយ​ពួក​យើង​ដឹង អ្វី​ដែល​ពួក​យើង​ត្រូវ​ធ្វើ​ជាមួយ​ពួក​គេ។ អ្នក​ទាំង​ពីរ​ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង"។

លោក​បន្ថែម​ថា៖ "ប៉ុន្តែ​ជា​រឿង​សំខាន់ តើ​ពួក​គេ​នឹង​បន្ត​ដោយ​របៀប​ណា។ ពួក​យើង​នឹង​សម្រេច​អនាគត​​ពួក​គេ​ពេល​ឆាប់ៗ​ ហើយ​វា​ពិត​ជា​ការ​ចរចា​ដ៏​ពិបាក។ Robben វ័យ​៣៣​ឆ្នាំ​ធ្លាប់​បង្ហើប​ថា នឹង​ចូល​និវត្តន៍​​ពេល​ចប់​រដូវ​កាល​នេះ ឯ Ribery ចង់​បន្ត​​លេង​នៅ Allianz Arena។ ​ Franck Ribery ​បាន​មក​កាន់ Bayern Munich នៅ​ឆ្នាំ​២០០៧ ខណៈ ​ Arjen Robben មក​ឆ្នាំ​២០០៩៕ ​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម