YouTube បង្ហាញ​លទ្ធផល​ MV មាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​ជាងគេឆ្នាំ២០១៧

  • 2017-12-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​កូរ៉េ​​​ណា​​​ខ្លះ​​មាន​ចំនួន​អ្នក​ចូល​មើល​និង​​ប៉ុស្តិ៍​ដែល​មាន​អ្នក​ចូលរួម​ក្រៅ​ពី​ប្រទេស​កូរ៉េ​ច្រើន​ជាង​គេ​លើ YouTubeក្នុង​ឆ្នាំ​២០១៧?

ក្រោយ​ពី​​ចំនួន​ស្ថិតិ​បាន​បង្ហាញ​កាល​ពី​សប្ដាហ៍​មុន​​សម្រាប់​វីដេអូ​ដែល​មាន​ប្រជាប្រិយ​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​នោះ ឥឡូវ​នេះ YouTubeបាន​​បង្ហាញ​ស្ថិតិ​ជា​អន្តជាតិ​ម្ដង។

ចំណាត់​ថ្នាក់​នៃ​​​បញ្ជី​បទ​ចម្រៀង​កូរ៉េ​ដែល​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​ក្រៅ​ពី​ប្រទេស​កូរ៉េ​ត្រូវ​បាន​រៀប​​តាម​លំដាប់​គិត​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

បទ​ចម្រៀង “As If It’s Your Last” ​របស់​ក្រុម​ BLACKPINK បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​ទស្សនា​ក្រៅ​ស្រុក​ច្រើន​ជាង​គេ ​ខណៈ​ក្រុម BTS ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “DNA”, ចំណាត់​ថ្នាក់​លេខ ៣ បទ “Not Today” និង​លេខ៥ បទ“Spring Day”។ បទ “Knock Knock” និង “Signal” របស់​ក្រុម TWICE ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ និង​៦។ ចំណែក​បទ “FXXK IT” របស់​ក្រុម BIGBANG ជាប់​លេខ​៧។ បទ “Stay with Me” របស់​ Chanyeol និង​ Punch​ ជាប់​ចំណាត់​ថ្នាក់​លេខ​៨។ ក្រុម EXO បទ “Ko Ko Bop” ជាប់​លេខ ៩ និង​ចុង​បញ្ចប់​បទ​ “New Face” របស់ PSY ជាប់​ចំណាត់​ថ្នាក់​លេខ ១០។

YouTube  ក៏​បាន​​បង្ហាញ​ពី​ប៉ុស្តិ៍​បទ​ចម្រៀង​កូរ៉េ​ដែល​ទទួល​បាន​អ្នក​ចូលរួម​​ក្រៅ​ស្រុក​ច្រើន​ជាង​គេ​ផង​ដែរ។

ibighit ជា​ Channel ផ្លូវ​ការ​របស់​​ផលិត​កម្ម Big Hit Entertainmen បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ដែល​ទទួល​បាន​ការ​កើន​ឡើង​​អ្នក​ចូល​រួម​ចំនួន​ ៦៦​ភាគរយ​ក្នុង​ឆ្នាំ​នេះ ហើយ​៩៦​ភាគ​រយ​​​នៃ​ចំនួន​អ្នក​ចូលរួម​ទាំង​អស់​​​មិន​មែន​ជា​ជន​ជាតិ​កូរ៉េ។

​Channel ផ្ទាល់​ខ្លួន​របស់​ក្រុម​  BLACKPINK ស្ថិត​ក្នុង​លេខ​រៀង​ទី​២, ក្រុម BIGBANG  ​លេខ​ ៦, PSY លេខ​៧, ក្រុម KARD លេខ​៩ និង​​​ក្រុម GOT7 ទទួល​ចំណាត់​ថ្នាក់​លេខ​ ១០។

​Channel ​របស់​ផលិត​កម្ម ​​​​​SM Entertainment ទទួល​បាន​លេខ​៤, ផលិតកម្ម JYP Entertainment ឈរ​លើ​លេខ​រៀង​ទី​៥ ខណៈ​ 1theK និង CJ E&M Music ស្ថិត​ក្នុង​លេខ​រៀង​ទី ៣​ និង ៨៕

ប្រភព៖ Soompi   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី