ចេញ​មេរោគ​វាយប្រហារ​ថ្មី​មួយ​ទៀត ជម្រិត​​ទារ​​​សុទ្ធ​ជា​​ប្រាក់​ Bitcoin ទើប​អាច​រួច​ខ្លួន​

  • 2017-12-14 02:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​បាន​រក​ឃើញ​នូវ​មេរោគ​ថ្មី ដែល​បង្កប់​ក្នុង​ឯកសារ Microsoft Office និង Word ដោយ​ងាយ​រង​គ្រោះ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់។​ មេរោគ​ឈ្មោះ Spider Virus បាន​កំណត់​អត្តសញ្ញាណ​ជា​ដំបូង​កាល​ពី​ថ្ងៃ​ទី ១០ ធ្នូ ដោយ​គោលដៅ​វាយ​ប្រហារ​ធំ​បំផុត​ទៅ​លើ​ពួក​សញ្ជាត​ Balkans នៅ​អឺរ៉ុប។​

រាល់​ប្រភេទ​កន្ទុយ​ File ដែល​មាន Extension ជា .spider នោះ​ហើយ​ជា​ឯកសារ​បង្កប់​មេរោគ តែ​បន្លំ​ជា​ឯកសារ Word មាន​ផ្ទុក​កូដ Macro រាល់​ពេល​ដែល​អ្នក​បើក​វា​នឹង​ស្វ័យប្រវត្តិ​ទៅ Download មេរោគ Ransomware ពី​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ពេល Spider Virus លុយ​លុយ​បាន​សម្រេច វា​នឹង​បញ្ចេញ​សារ​មួយ​ថា "បណ្ដុំ​ឯកសារ​សំខាន់​របស់​អ្នក​ត្រូវ​បាន Encrypted ហើយ​អ្នក​នឹង​ពុំ​អាច​ចូល​ទៅ​ប្រើប្រាស់​បាន​ទៀត​ទេ"។

ក្នុង​រយៈ​ពេល ៩៦ ម៉ោង អ្នក​ត្រូវ​ប្រើ​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin ដើម្បី​ជា​ថ្នូរ​ប្ដូរ​ឯកសារ​សំខាន់​មក​វិញ បើ​ពុំ​ដូច្នោះ​ទេ ក្រុម Hacker នឹង​បំផ្លាញ​ចោល​ទាំង​ស្រុង​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម