Chevrolet ZR1​ ថ្លៃ​ជាង​ ១២ មុឺន​ដុល្លារ តែ​កុំ​មើល​កម្លាំង​ម៉ាស៊ីន​​ឲ្យ​សោះ

  • 2017-12-14 01:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Chevrolet Corvette ZR1 សេរ៊ី​ឆ្នាំ ២០១៩ បាន​បំពាក់​នូវ​ម៉ាស៊ីន Supercharged V8 ចំណុះ ៦.២ លីត្រ ផលិត​កម្លាំង ៧៥៥ សេះ និង​មាន​ល្បឿន​អតិបរមា ៣៤១ គ.ម/ម៉។ កម្លាំង​ប៉ុន​នេះ Hennessey ហាក់​មិន​ទាន់​ត្រូវ​ចិត្ត​នៅ​ឡើយ ក្រុមហ៊ុន​មាន​គម្រោង​ក្នុង​ការ​អាប់ដែត​កញ្ចប់​ម៉ាស៊ីន​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន។

រូបតំណាងរថយន្ត Chevrolet Corvette ZR1

ស៊េរី​ទាប​បំផុត​ឲ្យ​ឈ្មោះ **HPE850** នឹង​បង្កើន​កម្លាំង​ដល់ ៨៥០ សេះ ជួយ​ឲ្យ​រថយន្ត​ស្ទុះ​ពី​ល្បឿន ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ២.៦ វិនាទី មុន​ឡើង​ដល់​ល្បឿន ២៨១ គ.ម/ម៉ នៅ​វិនាទី​ទី ១០.៣។ ប្រភេទ​កញ្ចប់​ផ្សេង​ទៀត **HPE1000​** អាច​ផលិត​កម្លាំង​ដល់ ១ ពាន់​សេះ ដែល​ជួយ​ឲ្យ​រថយន្ត​ស្ទុះ​ពី​ល្បឿន ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២.២ វិនាទី ខណៈ​ល្បឿន​អតិបរមា​អាច​ឡើង​ដល់ ៣៥៥ គ.ម/ម៉។ កញ្ចប់​ចុង​ក្រោយ​ **HPE1200** អាច​ផលិត​បាន​កម្លាំង ១ ២០០ សេះ ដែល​ជួយ​ឲ្យ ZR1 បង្កើន​ល្បឿន​អតិបរមា​កាន់​តែ​ខ្ពស់​ដល់​ទៅ ៣៧០ គ.ម/ម៉ ឯណោះ។​

ចំពោះ​តម្លៃ​រថយន្ត ZR1 ប្រភេទ​ធម្មតា​ ចាប់​ផ្ដើម​ពី ១១៩ ៩៩៥ ដុល្លារ (ក្រៅ​ប្រទេស) និង​កញ្ចប់​អាប់ដែត​ចន្លោះ​ពី​ ១២៣ ៩៩៥ ឡើង​ទៅ។ ត្រឹម Corvette ZR1 មិន​ទាន់​ជា​រថយន្ត​លឿន​បំផុត​របស់ Henneseey នោះ​ទេ ខណៈ​មាន​ការ​លេច​ឮម៉ូដែល​ថ្មី Venom F5 ដែល​អាច​ផលិត​កម្លាំង​បាន ១ ៦០០ សេះ ហើយ​ល្បឿន​អតិបរមា​អាច​ឡើង​ដល់ ៤៨២ គ.ម/ម៉ អាច​ផ្តួល​កំណត់​ត្រា​រថយន្ត​ល្បឿន​លឿន​បំផុត​នា​ពេល​បច្ចុប្បន្ន​បាន។ ចំពោះ​តម្លៃ​ប្រហែល ១.៦ លាន​ដុល្លារ ហើយ​ចូល​ចង្វាក់​ផលិតកម្ម​នា​ឆ្នាំ ២០១៩។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា