Buffon អាច​មិន​ទាន់​ចូល​និវត្តន៍​ទេ នៅ​ចុងរដូវ​កាល​នេះ

  • 2017-12-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ចាស់​វស្សា Gianluigi Buffon បាន​និយាយ​ថា ខ្លួន​អាច​នឹង​នៅ​ជួយ​អ៊ីតាលី​លេង​ក្នុង​កម្មវិធី Euro ឆ្នាំ ២០២០។ ការ​ថ្លែង​បែប​នេះ មាន​ន័យ​ថា​អ្នក​ចាំ​ទី Buffon អាច​នឹង​មិន​ទាន់​ចូល​និវត្តន៍​ទេ​នៅ​ចុង​រដូវ​កាល​ ២០១៧/២០១៨។

Buffon បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "បន្ទាប់​ពី​អ៊ីតាលី​ត្រូវ​បាន​ទម្លាក់​ដោយ​ស៊ុយអែត​មក ខ្ញុំ​ទទួល​បាន​ក្ដី​ស្រលាញ់​ច្រើន​ពី​មនុស្ស​គ្រប់​គ្នា។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ពួក​គេ​ទទួល​ស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក​របស់​ខ្ញុំ"។

ពេល​សួរ​ថា តើ​ខ្លួន​អាច​នៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​លេង​ក្នុង Euro ឆ្នាំ ២០២០ ទេ អ្នក​ចាំ​ទី​ក្លឹប Juventus បាន​និយាយ​ថា៖ "ខ្ញុំ​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ ជម្រើស​អី​ ក៏​ខ្ញុំ​មិន​ផាត់​ចេញ​ដែរ"។ កីឡាករ​សញ្ជាតិ​អ៊ីតាលី​បាន​បន្ត​ទៀត​ថា៖ "ដរាប​ណា​នៅ​មាន​ជីវិត គឺ​ត្រូវ​តែ​មាន​ក្ដី​សង្ឃឹម​ជានិច្ច"។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ចាំ​ទី​វ័យ ៣៩​ឆ្នាំ​ Buffon កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់ ពេល​រដូវ​កាល ២០១៧/២០១៨ បាន​បញ្ចប់។ ទោះ​ជា​យ៉ាង​ណា ការ​សម្រេច​ចិត្ត​នេះ អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ បន្ទាប់​ពី​អ៊ីតាលី​បាន​ខក​ខាន​លេង World Cup នៅ​ឆ្នាំ ២០១៨ ក្រោយ​ត្រូវ​បាន​ស៊ុយអែត​ទម្លាក់​កាល​ពី​ខែ​មុន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី