ចាប់បាន Hacker ចូល​លួច​ទិន្នន័យ​​ក្រុមហ៊ុន​ Uber គឺ​ជា​​បុរស​វ័យ ២០ ឆ្នាំ រស់នៅ​រដ្ឋ​ផ្លរីដា

  • 2017-12-14 03:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន Uber ត្រូវ​បាន​គេ Hack យក​ទិន្នន័យ ប៉ះពាល់​ដល់​អតិថិជន​ជាង ៥៧ លាន​នាក់​ជុំវិញ​ពិភពលោក។ របាយការណ៍​ពី​ Reuters បាន​ឲ្យ​ដឹង​ថា​អ្នក​នៅ​ពី​ក្រោយ​ការ Hack ត្រូវ​បាន​រក​ឃើញ​ហើយ គេ​ជា​បុរស​វ័យ ២០ ឆ្នាំ នៅ​រដ្ឋ Florida សូម​មិន​បង្ហើប​ឈ្មោះ ដោយ​ Hacker នោះ​ទំនង​ជា​សហការ​ជាមួយ​បុគ្គល​ទី ២ ក្នុង​ការ​លួច​ទិន្នន័យ​របស់ Uber។

រួម​បញ្ចូល​ទាំង​ឈ្មោះ​អតិថិជន, អាសយដ្ឋាន Email បន្សំ​នឹង​លេខ​ទូរសព្ទ​ទាំង​អ្នក​ធ្វើ​ដំណើរ​និង​អ្នក​បើកបរ។ ច្រើន​ជាង ៦០០,០០០ ប័ណ្ណបើកបរ​នៅ​អាមេរិក ក្នុង​ចំណោម​បុគ្គលិក​ ៧ លាន​នាក់​របស់ Uber ត្រូវ​បាន​លួច ប៉ុន្តែ​សំណាង​ល្អ​ទាក់ទង​នឹង​កូដ​សម្ងាត់, ព័ត៌មាន​កាត​ធនាគារ​និង​ទីតាំង​ធ្វើ​ដំណើរ នៅ​រក្សា​ទុក​បាន​ដដែល។ មិន​មាន​ការ​ដាក់​ទោស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់​ Uber បាន​បញ្ជា​ឲ្យ Hacker ត្រូវ​ប្រាកដ​ថា​រាល់​ទិន្នន័យ​ដែល​ខ្លួន​បាន​លួច​ត្រូវ​លុប​ចោល​ទាំង​អស់ ហើយ​ចុះ​ហត្ថលេខា​ដើម្បី​សន្យា​ថា​ខ្លួន​នឹង​ពុំ​ចូលរួម​ប្រព្រឹត្តិ​រឿង​ខុស​ឆ្គង​បែបនេះ​ទៀត។

ទាក់ទង​នឹង​រឿងរ៉ាវ​ Hack នេះ​ដែរ តំណែង CSO របស់ Uber លោក Joe Sullivan និង​អតីត​នាយក​លោក Jeff Jones ត្រូវ​បាន​លា​ចេញ​ពី Uber។ ចំពោះ Hacker ឯ​ណោះ​វិញ ត្រូវ​បាន​គេ​ដឹង​ថា​ពួក​គេ​ក៏​មាន​គម្រោង​វាយ​ប្រហារ​ក្រុមហ៊ុន​ផ្សេង​ទៀត​រួម​មាន Yahoo, MySpace, Target Corp., Anthem Inc., និង Equifax Inc. ជាដើម។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ interestingengineering   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី