បាត់មុខ​ជិត ៤ ឆ្នាំ Intel ចេញ​ឈីប​ថ្មី សមត្ថភាព​​ខ្លាំង​ជាង​មុន​ 50 ភាគរយ​

  • 2017-12-15 04:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ក្រុមហ៊ុន​ផលិត​ឈីប Intel បាន​ប្រកាស​បង្ហាញ​នូវ​ប្រភេទ​អង្គ​គណនា​ជំនាន់​ថ្មី ៦ ម៉ូដែល​នៃ​យីហោ Pentium Silver និង Celeron ដែល​បាត់​ឈ្មោះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។​ ផ្គត់ផ្គង់​សម្រាប់​កុំព្យូទ័រ​ប្រភេទ​ធន់​កណ្ដាល ដោយ Pentium មាន ២ ប្រភេទ ម៉ូដែល J5005 ល្បឿន 2.8Ghzនិង N5000 ល្បឿន 2.7GHz មាន CPU ប្រភេទ Qual Core ប្រើ​កាត​ក្រាហ្វិក​ Intel UHD 605

ត្រកូល Celeron ម៉ូដែល J4105 ល្បឿន 2.4GHz ប្រភេទ Quad-Core និង 2.7GHz Dual Core សម្រាប់ J4005 (កុំព្យូទ័រ Desktop), N4100 ប្រភេទ Quad-Core ល្បឿន 2.4GHz និង 2.6GHz Dual-Core សម្រាប់ N4000 (Laptop)។ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បញ្ជាក់​ថា​វា​នឹង​មាន​ល្បឿន​លឿន​ជាង​អង្គ​គណនា​កាល​ពី ៤ ឆ្នាំ​មុន​ប្រហែល ៥៨ ភាគរយ គួប​ផ្សំ​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្ពស់។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ កៅ រក្សា