ប្រុស​សង្ហា Louis Scott បង្ហើប​​ពី​​រឿង​​រៀប​ការ​​ជាមួយ​មិត្តស្រី​ចាស់​វស្សា

  • 2017-12-14 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​ដែរ​ប្រចាំ​ប្រទេស​ថៃ​ Louis Scott បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ស្រី​ Noon Ramida អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពួកគេ​មិន​ដែល​ទម្លាយ​ពី​រឿង​រៀបការ​សោះ។

ជាក់ស្ដែង​ថ្មីៗ​នេះ​ តារា​សម្ដែង​ប្រុស​រូប​នេះ​ស្រាប់​តែ​និយាយ​ពី​រឿង​លោក​ និង​មិត្ត​ស្រី​ទាក់ទង​នឹង​ដំណឹង​រៀបការ។ Louis បាន​និយាយ​ថា​ លោក​នឹង​មិន​មាន​គម្រោង​រៀប​ការ​ជាមួយ​ Noon នៅ​ឆ្នាំ​នេះ​ ឫ​ឆ្នាំ​ក្រោយ​នោះ​ទេ។ ការពិត​លោក​ និង​គូស្នេហ៍​ធ្លាប់​បាន​ពិភាក្សា​គ្នា​ពី​រឿង​នេះ​ដែរ​ តែ​ចំពោះ​កាលបរិច្ឆេទ​ថ្ងៃ​មង្គល​ជ័យ​ជាក់លាក់​នោះ​ គឺ​មិន​ទាន់​ច្បាស់​ឡើយ។

ប្រុស​សង្ហា​អាយុ​ ៣៥​ឆ្នាំ​រូប​នេះ​ បាន​បន្ត​ថា​ គូស្នេហ៍​នីមួយៗ​ សម្រេច​រៀបការ​ អាស្រ័យ​លើ​ជម្រើស​រៀងៗខ្លួន។ វា​មិន​ផ្អែក​លើ​អាកាសធាតុ ប្រាក់កាស​ ផ្ទះ​ ឫ​អ្វី​ផ្សេង​នោះ​ទេ។ កត្តា​ដែល​សំខាន់​នោះ​ គឺ​មនុស្ស​ ២​នាក់​ព្រម​ដើរ​ផ្លូវ​សុភមង្គល​ជាមួយ​គ្នា​ ដោយ​មិន​គិត​ពី​អ្វី​ទាំង​អស់​ សំខាន់​សាមី​ខ្លួន​ទាំង​សង​ខាង​យល់​ចិត្ត​គ្នា។ ចំណែក​គូស្នេហ៍​លោក​វិញ​ នឹង​រៀបការ​ នៅ​ពេល​ណា​ដែល​ចង់​រៀបការ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម