ជប៉ុន នឹង​យក​មនុស្ស​យន្ត​ស្វាគមន៍​​ អត្តពលិក​ចូលរួម​កីឡា​អូឡាំពិក

  • 2017-12-14 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​អន្តរជាតិនិងអត្តពលិកដែល​ចូល​រួម​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ នៅ​ទីក្រុង Tokyo នឹង​​ប្លែកភ្នែក​មិន​ខាន ពេល​មក​ដល់​អាកាសយានដ្ឋាន​ប្រទេស​ជប៉ុន ដោយ​មាន​ការ​​ស្វាគមន៍​ពី​មនុស្ស​យន្ត​គួរ​ឲ្យ​ស្រលាញ់​​។​

តាម​ការប្រកាសព័ត៌មានជា​សាធារណៈ ជប៉ុន​នឹង​ប្រើ​មនុស្ស​យន្ត​ចំនួន ៧ ប្រភេទផ្សេង​គ្នា ដែល​អាច និយាយបាន ៤ ភាសា ដើម្បី​ស្វាគមន៍​អត្តពលិក​មក​ចូលរួម​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​នៅ​ឆ្នាំ ២០២០។

លោក Yutaka Kuratomi បាន​ថ្លែង​ប្រាប់​សារព័ត៌មាន AFP “ពួក​យើង​ចង់​ឲ្យ​ភ្ញៀវ​អន្តរជាតិ​គិត​ថា​ជនជាតិ​ជប៉ុន​ពិត​ជា​អស្ចារ្យ​ណាស់ ជាមួយការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ស្វាគមន៍​កីឡា​អូឡាំពិក​ខាង​មុខ"។​

អ្នក​ដំណើរ​អាច​ប្រាស្រ័យ​ទាក់ទង​ តាម​រយៈ​ការ​លើក​មីក្រូហ្វូន​មក​និយាយ នោះ​វា​នឹង​បក​ប្រែ​ភាសា​ដែល​បាន​ស្ដាប់​តាម​រយៈ​អេក្រង់​បង្ហាញ​ព័ត៌មាន។ មាន​ទាំង​ប្រភេទ​មនុស្ស​យន្ត​ជួយ​ជញ្ជូន​ឥវ៉ាន់​ភ្ញៀវ, មនុស្ស​យន្ត​ប្រើ​ប្រព័ន្ធ AI ឲ្យ​ទិសដៅ​ទៅ​ភ្ញៀវ និង​មនុស្ស​យន្ត​ជួយ​ចាត់ចែង​ការងារ​ទូទៅ​ជា​ដើម។

អាកាសយានដ្ឋាន Heneda នឹង​ទទួល​បាន​ការ​កើន​ឡើង​អ្នក​ដំណើរ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​រំពឹង​ថា​មនុស្ស​យន្ត​នឹង​ជួយ​សម្រាល​ការងារ​បាន​ច្រើន​ជំនួស​កង្វះ​ខាត​បុគ្គលិក។

ជប៉ុនត្រៀម​ឲ្យប្រើប្រាស់​សាកល្បង​ចាប់​ពី​ថ្ងៃ​ទី ៩ មករា ឆ្នាំ​ក្រោយ​ត​ទៅ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា