Orkide Villa បើក​លក់​វីឡា​ភ្លោះ​សាគូរ៉ា ជាមួយ​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន

  • 2017-12-14 02:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​អតិថិជន​ជាច្រើន​បាន​គាំទ្រ​គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី (Orkide Villa The Botanic City) ខណ្ឌ​ជ្រោយចង្វា ពិសេស​ប្រភេទ​ផ្ទះ​វីឡា​សាគូរ៉ា​នោះ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​គម្រោង​ឲ្យ​មាន​ប្រភេទ​ផ្ទះ​វីឡា​ភ្លោះ​ថ្មី ជាមួយ​តម្លៃ​សមរម្យ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ហើយ​ជា​ចំនួន​មាន​កំណត់។

Orkide Villa The Botanic City តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អតិថិជន​ព្រោះ​គម្រោង​មួយ​នេះ បាន​ធ្វើ​ឡើង​លើ​ដី​ជាង ១៦០ហិកតា ដោយ​ក្នុង​នោះ​មាន​សាលា​រៀន​ខ្នាត​អន្តរជាតិ ផ្សារ​ទំនើប​ធំៗ អម​ដោយ​សួន​ធម្មជាតិ Botanic ជាមួយ​វីឡា​គ្រប់​ប្រភេទ​ដូចជា វីឡា​កូនកាត់ វីឡា​ភ្លោះ វីឡា​ទោល ផ្ទះ​ប្រកប​អាជីវកម្ម និង​ដី​ឡូត៍​ផង​ដែរ។

នៅ​ជុំវិញ​គម្រោង​នេះ ព័ទ្ធ​ទៅ​ដោយ​ទីក្រុង​រណប​ធំៗ​ដូចជា គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា និង​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន LYP Group ហើយ​ក៏​ស្ថិត​នៅ​អម​សងខាង​ទន្លេ​មេគង្គ និង​ទន្លេ​សាប ដែល​អំណោយ​ផល​ល្អ​សម្រាប់​ការ​រស់នៅ និង​ប្រកប​អាជីវកម្ម។

ព័ត៌មាន​បន្ថែម ក៏​ដូចជា​ទទួល​យក​ការ​បញ្ចុះ​តម្លៃ​ពិសេស សាកសួរ​នៅ​ការិយាល័យ​លក់ មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 6A សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា (៧គីឡូម៉ែត្រ​ពី​ស្ពាន) ឬ​ទាក់ទង​តាម​ទូរសព្ទ​លេខ៖ ០៨៥ ៩៩៩ ៨០៩/ ០៩៨ ៧៣៣ ៣៣៣ និង​ផេក​ហ្វេសប៊ុក Orkide Villa


ដោយ៖ វិទូ