មិន​ចង់​ខ្មាស​គេ​រឿង​សរសេរ​​អង់គ្លេស​ខុស​វេយ្យាករណ៍​ គួរ​ប្រើ​ក្ដារ​ចុច​នេះ

  • 2017-12-14 03:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វេយ្យាករណ៍​ភាសា​អង់គ្លេស​អាច​និយាយ​បាន​ថា​ស្មុគស្មាញ​មិន​ចាញ់​ភាសា​ខ្មែរ​ប៉ុន្មាន​នោះ​ទេ ហេតុ​នេះ​​ចង់​សរសេរ​ឃ្លា​អង់គ្លេស​មួយ​ដែល​មាន​វេយ្យាករណ៍​ត្រឹម​ត្រូវ​អាច​ជា​ការ​លំបាក​បន្តិច។ យ៉ាងណាក្ដី​ មាន​ក្ដារ​ចុច​ឆ្លាត​វៃ​មួយ​ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ ពេល​ចង់​សរសេរ​ឃ្លា​ភាសា​អង់គ្លេស​លើ​ស្មាតហ្វូន។

ក្ដារ​ចុច​មាន​ឈ្មោះ​ថា​ Grammarly ដែល​​អាច​​កែ​កំហុស​វេយ្យាករណ៍​បាន​យ៉ាង​ល្អ​បំផុត។ យ៉ាងណាក្ដី​ ដើម្បី​អាច​ឲ្យ​វា​​កែ​កំហុស​វេយ្យាករណ៍​បាន​លុះ​ត្រា​តែ​ ស្មាតហ្វូន​មាន​ភ្ជាប់​ជា​មួយ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត មិន​ដូច្នោះ​ទេ​វា​​នឹង​ដូច​ជា​ក្ដារ​ចុច​ទូទៅ​អ៊ីចឹង​ដែរ។

ដើម្បី​ប្រើ​ប្រាស់​វា​ ​ដំបូង​ត្រូវ​ដំឡើង​ក្ដារ​ចុច​នេះ​ ដោយ​អាច​រក​បាន​ទាំង​នៅ​លើ​ App Store និង Play Store ដោយ​ស្វែង​រក​ឈ្មោះ​ថា​ Grammarly។

ពេល​ដំឡើង​រួច​ បើក​ក្ដារ​ចុច​ឡើង​ រួច​ធ្វើ​​ចុះ​ឈ្មោះ​តាម​រយៈ​​គណនី​ Facebook ដែល​ជា​វិធី​លឿន​ជាង​គេ

ក្រោយ​មក​ទៀត​ចុច​លើ​ពាក្យ​ Add Grammarly Keyboard រួច​ចុច​យក​ពាក្យ​ Add New Keyboard... ហើយ​ចុច​យក​ Grammarly

បន្ទាប់​មក​ចុច​លើ​ពាក្យ​ Grammarly ​ម្ដង​ទៀត​ ហើយ​ចុច​ Allow Full Access

ពេល​រួច​រាល់​ អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​ក្ដារ​ចុច​នេះ​បាន​ ដោយ​សាក​ល្បង​វាយ​ឃ្លា​ជា​ភាសា​អង់គ្លេស។ ប្រសិន​បើ​ឃ្លា​របស់​អ្នក​មាន​ខុស​វេយ្យាករណ៍​ត្រង់​កន្លែង​ណា ក្ដារ​ចុច​នេះ​នឹង​លោត​សារ​បង្ហាញ​ភ្លាម៕​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង