មុខ​ស្អាត​សំឡេង​បាន​ ស្រែក​​ច្រៀង​​ពីរោះ​ដល់​​ថ្នាក់​ម្នាក់ៗ​​អង្គុយ​​លែង​ជាប់កៅអី

  • 2017-12-14 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ម្នាក់​របស់​កម្មវិធី​ The Mask Singer 2 បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំងអស់​រំភើប​ និង​ភ្ញាក់​ផ្អើល​ចំពោះ​ទឹកដម​សំឡេង​របស់​លោក​ជា​ខ្លាំង​ ពេល​បង្ហាញ​ខ្លួន​លើ​កម្មវិធី​កាល​ពី​ដើម​ឆ្នាំ។

វីដេអូ​ប្រឡង​សមត្ថភាព​ច្រៀង​ដោយ​ពាក់​សម្លៀកបំពាក់​ប្លែកៗ​ របស់​បេក្ខជន​ម្នាក់​ឈ្មោះ​ Oyster Mask ពី​កម្មវិធី​ The Mask Singer 2 បាន​បង្ហោះ​លើ​ YouTube តាំង​ពី​ដើម​ឆ្នាំ​ ២០១៧។ រហូត​មក​ទល់​ពេល​នេះ​វា​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជិត​ ១​ឆ្នាំ​ហើយ​ ប៉ុន្តែ​បើ​និយាយ​ពី​ចំនួន​ចូល​ទស្សនា​វិញ​ គឺ​កើន​រហូត​ទៅ​ដល់​ជាង​ ១៨៩លាន​ដង​ទៅ​ហើយ។

យ៉ាង​ណា​មិញ​បទ​ចម្រៀង​ដែល​បេក្ខជន​រូប​នេះ​លើក​យក​មក​បក​ស្រាយ​ មាន​ចំណងជើង​ថា "Until We Willk Become Dust”។ គ្រាន់​តែ​ហា​មាត់​បង្ហើរ​សំនៀង​១​ឃ្លា​ គ្រប់​គ្នា​ដែល​ទស្សនា​ផ្ទាល់​នាំ​ឲ្យ​គ្នា​ ហ៊ោ​គឹល​ ព្រោះ​សំឡេង​របស់​ Oyster Mask ពិត​ជាពីរោះ​មិនធម្មតា។ ម្យ៉ាង​មិនត្រឹម​មាន​ទឹក​ដម​សំឡេង​ក្រអូនក្រអៅ​ទេ តារា​ចម្រៀង​រូប​នេះ​ក៏​មាន​មុខមាត់​ស្រស់​សង្ហាដែរ៕

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី