ខ្មែរមួយប្រទេសត្រូវដឹង! ថ្ងៃនេះឆ្នាំ១៩៩២ តំបន់អង្គរក្លាយជាសម្បត្តិពិភពលោក

  • 2017-12-14 07:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ២០១៧ ជា​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់​​ឧទ្យាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ តំបន់​ឧទ្យាន​នេះ ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ១៩៩២​កន្លង​។

តំបន់​ឧទ្យាន​អង្គរ មិន​មែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​នោះ​ទេ តែ​សំដៅ​លើ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ប្រាសាទ បុរាណដ្ឋាន ស្ថានីយ​បុរាណ​វិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផង​ដែរ ដែល​មាន​ផ្ទៃ​ក្រឡា​សរុប ៤០១គីឡូម៉ែត្រ​ក្រឡា។ ប្រាសាទ​អង្គរ គ្រាន់​តែ​ជា​ផ្នែក​មួយ ក្នុង​ចំណោម​ប្រាសាទ​ជិត​១០០​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ប៉ុណ្ណោះ។

ក្រៅពី​ការ​ផ្ដល់​នូវ​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ដល់​ជនជាតិ​ខ្មែរ ប្រាសាទ​អង្គរវត្ត​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ទាំង​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ជា​ច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់​ថ្ងៃ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី