រូបរាង​តួ​ស្រី​ម្នាក់ក្នុង​រឿង "ស្នេហ៍​ក្រោម​តំណក់ទឹកភ្លៀង" ប្លែកខ្លាំង​ណាស់​ឥឡូវ

  • 2017-12-14 09:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​នៅ​ចាំ​ តួ​ស្រី​កាច​ឆ្នាសឆ្នើម​ក្នុង​រឿង​ "ស្នេហ៍​ក្រោម​តំណក់ទឹកភ្លៀង” ដែល​មាន​ឈ្មោះ​ថា​ "ម៉ឹងភីង" ហើយមែន​ទេ? ពេល​នេះ​អតីត​តារា​សម្ដែង​រូប​នេះ​ ពិត​ជា​មាន​សម្រស់​ប្លែក​ឆ្ងាយ​ពី​មុន​ឆ្ងាយ​ណាស់។

ថ្មីៗ​ តួ​ស្រី​ដែល​មាន​ឈ្មោះ​ពិត​ Yue Tingting បាន​ធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធើណិត​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​បាន​ឃើញ​រូប​រាង​បច្ចុប្បន្ន​របស់​នាង។ ពេល​នេះ​ Tingting មាន​អាយុ​ ៣៩​ឆ្នាំ​ហើយ​ ថែម​ទាំង​មាន​កូន​ប្រុស​ ២​នាក់​ធំ​ៗ​ទៀត។ ទោះ​ជា​មាន​វ័យ​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​អតីត​តារា​សម្ដែង​រូប​នេះ​នៅ​តែ​ស្រស់​ស្អាត​ រីឯ​រាង​វិញ​ពិត​ជា​ស្រឡូន​មិន​ចាញ់​ពី​ក្រមុំ​ទេ ព្រោះ​នាង​តែង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ។

តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ថា​ Ting Ting បាន​រៀបការ​ជាមួយ​ស្វាមី​កាណាដា-ចិន​ កាល​ពី​ខែ​មីនា ឆ្នាំ​ ២០០៥ ហើយ​នាង​កម្រ​បង្ហាញ​ខ្លួន​ក្នុង​ពិភព​សិល្បៈ​ណាស់៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី