ណូអែល​ជិតដល់! Kids City​ ត្រៀមកាដូ​​ពិសេស​ឲ្យអ្នកទាំងអស់គ្នា​

  • 2017-12-14 09:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៦-១៧ និង​ថ្ងៃទី ២៣-២៤ ព្រម​ទាំង​ថ្ងៃទី ៣០-៣១ ធ្នូ ឆ្នាំ​ ២០១៧ នេះ Kids City មាន​ពិព័រណ៍​ដ៏​អស្ចារ្យ ជាមួយ​កញ្ចប់​ការកម្សាន្ត​ដ៏​ពិសេស​ក្នុង​តម្លៃ​ត្រឹមតែ ៦ដុល្លារ​ប៉ុណ្ណោះ ​អ្នក​នឹង​អាច​លេង​សកម្មភាព​ណាមួយ​របស់ Kids City ការ​រចនា​គ្រឿង​អ​ល​ង្កា​រ​ពី​គ្រាប់ អ​ង្កាំ និង​លេង​កម្សាន្ត​នៅផ្ទះ​ទឹកកក​សិប្ប​និម្មិត​ដើម្បី​ស្វែង​រក​កាដូ​ជាច្រើន​ផងដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកអ្នក​នឹង​រីករាយ​ជាមួយ​ការ​ប​ញ្ចុះ​តម្លៃ​រហូតដល់​30% ពី​បណ្ដា​ដៃគូ សហការ​ជាច្រើន​ដូចជា​៖

  • ហាង​កាហ្វេ Chapayo (​ប​ញ្ចុះ​តម្លៃ​៣០ភាគរយ)​
  • ទឹក​ដោះ​គោ Royal Ausnz (​ប្រកួត​ថតរូប​យករ​ង្វាន់​ជាច្រើន​)​
  • ផលិតផល Daily Care (​ចំណាយ​ចាប់ពី​១០​ដុល្លារ​ឡើង នឹង​ទទួលបាន​កាដូ​ភ្លាមៗ​)
  • ហាង​នំ Waffle Magic
  • ហាង​នំ Baker’s Avenue (​ប​ញ្ចុះ​តម្លៃ​២០ភាគរយ)​
  • ក្រុមហ៊ុន Haribo
  • ហាង​សៀវភៅ Monument Books

អ្នកចូលរួម​ប្រាកដជា​សប្បាយរីករាយ​ជាមួយ​បរិ​កាស​ដ៏​ពិសេស​ នៅក្នុង​ពិព័រណ៍​បុណ្យ​ណូអែល​នេះ ជាមួយ​នឹង​ការ​ទិញ​ទំនិ​ញ​ប​ញ្ចុះ​តម្លៃ​ផ្សេងៗ ការថតរូប​ជាមួយ​លោកតា​ណូអែល ការចាប់រ​ង្វាន់​យក​កាដូ និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។​

  • សម្រាប់​ពត៌មាន​បន្ថែម សូម​ទា​ក់ទង​ទូរ​ស័​ព្ទ​លេខ ៖ ០២៣ ២២០ ០៨៨ / ០៧០ ៤២៨ ០៨៣​
  • អា​សយដ្ឋា​ន​៖ 162A ក្បែរ​អគារ​42​ជាន់ មហាវិថី​ព្រះសីហនុ រាជធានី​ភ្នំពេញ
  • Facebook: Kids City Asia​
  • Website: www.kidscityasia.som

ដោយ៖ ថា ម៉ាលីដា