កំពូល​​បទ​ចម្រៀង​ទាំង​១០០​បទ​​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​ទស្សនាវដ្ដី Billboard

  • 2017-12-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ចុង​ឆ្នាំ​នេះ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​បាន​បញ្ចេញ​ជា​បន្តបន្ទាប់​ ពី​សំណាក់​តារា​ល្បី​ៗ ជា​ច្រើន​រូប​​ ដែល​មាន​លទ្ធភាព​ជាប់​ចំណាត់​ថ្នាក់​ល្អ​ក្នុង​តារាង​ Billboard ប្រចាំ​ឆ្នាំ។

តារា​ល្បី​លំដាប់​ពិភព​លោក​ដូច​ជា Taylor Swift, Ed Sheeran, និង​ The Weeknd ជា​ដើម​សុទ្ធ​តែ​មាន​បទ​ចម្រៀង​ក្នុង​លំដាប់​កំពូល​ទាំង​១០០​នេះ​ទាំង​អស់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដោយ​សារ​តែ​បាន​បញ្ចេញ​នៅ​រយៈ​ពេល​ចុង​ឆ្នាំ​ពេក​ បទ​ "Look What You Made Me Do” របស់​ Taylor ជាប់​ក្នុង​ចំណាត់​ថ្នាក់​ដល់​ទៅ ៣៩ ខណៈ​ឯ​ The Weeknd មាន​បទ​ចម្រៀង​ពីរ​បទ​ក្នុង​តារាង​គឺ "I Feel It Coming” ចំណាត់​លេខ ៣៤​ និង "Star Boy” លេខ ២០។

Taylor ក៏​មាន​បទ​ចម្រៀង​មួយ​បទ​ទៀត​ដែរ​គឺ "I Don't Want to Live Forever” ដែល​ចូល​រួម​ច្រៀង​ដោយ​ Zayn Malik ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២៦។ បទ​ "Attention” របស់ Charlie Putt ទទួល​បាន​លេខ ២២ ចំណែក​ឯ​បទ​ "Say You Won't Let Go” របស់​លោក James Arthur ទទួល​បាន​លេខ​ ១១។

បើ​គិត​ពី​បទ​ចម្រៀង​ក្នុង​លំដាប់​កំពូល​ទាំង​១០​វិញ​ ក្នុង​នោះ The Chainsmokers មាន​ពីរ​បទ​ដែល​ជាប់​ចំណាត់​ថ្នាក់​គឺ "Closer” លេខ ៧ និង "Something Just Like This” លេខ ៥ ហើយ​តារា​រ៉េប​ Kendrick Lamar ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ បទ "Humble”។

ឈាន​មក​ដល់​កំពូល​បទ​ចម្រៀង​ទាំង​បី​បទ​ប្រចាំ​ឆ្នាំ​គឺ Bruno Mars ទទួល​បាន​លេខ ៣ បទ "That's What I Like” ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​ពី​បាន​ទៅ​លើ​បទ "Despacito” របស់​តារា​ចម្រៀង​ឡាទីន Luis Fonsi ធ្វើ​ឲ្យ​បទ​ចម្រៀង​លេខ​១​គឺ "Shape of You” របស់ Ed Sheeran៕

អីចឹង​មក​ដឹង​ពី​ចំណាត់​ថ្នាក់​ទាំង​១០០​ណោះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម