​ទាយ​អត្តចរិត​តាមរយៈ​ចំណូល​ចិត្ត​អាន​សៀវភៅ​ ​បង្ហាញពី​ចំណុច​ខ្លាំង​របស់​អ្នក

  • 2017-12-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​សៀវភៅ​ដែលអ្នកចូលចិត្ត​អាន​ក៏អាច​ទស្សន៍ទាយ​ថាអ្នកជា​មនុស្សបែប​ណា និងមានចំណុចលេចធ្លោនៅក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។ ​ចង់​ដឹង​ថា អត្តចរិត​របស់អ្នក​បែបណា​ តោះ​អាន​អត្ថបទ​ខាងក្រោម​នេះតិច​មើល៍​៖

១. ​សៀវភៅ​ប្រលោមលោក​

អ្នកជា​មនុស្ស​ស្រមើល​ស្រមៃច្រើន​ ​អ្នកមាន​ជំនឿថា​មានជីវិត​ត្រូវតែតស៊ូ​ បើធ្វើការ​លើកនេះ​មិនបាន​សម្រេច​ ក៏នៅ​មានផ្លូវ​ផ្សេង​ទៀត​ដែល​អាចឲ្យ​សម្រេច​​ផលបាន​។ ​អ្នកប្រកាន់​ទស្សនៈ​ថា បរាជ័យ​គឺជា​ចំណុច​ចាប់ផ្តើម​សំរាប់​ ឈាន​ទៅរក​ភាពជោគ​ជ័យ​។ ​ចំណុចលេច​ធ្លោរបស់អ្នក​ ជាមនុស្ស​សុទិដ្ឋិនិយម​ និង​មិនរុញរា​ក្នុងជីវិត​។

២. ​សៀវភៅ​សំណើច​ ឬ​កំប្លែង​

អ្នកជា​មនុស្ស​មិន​ចូលចិត្ត​គិត​ច្រើន​ ​ឬតប់​ប្រមល់​អារម្មណ៍​ ​តានតឹង​នាំឲ្យ​ជីវិតកើត​ទុក្ខនោះ​ទេ។ អ្នកជា​មនុស្ស​សុទិដ្ឋិនិយម​ អ្នកយល់​ថានៅលើ​លោកនេះ​នៅមានរឿងល្អៗ​ជាច្រើន​ទៀត​ ​ដែលអ្នកអាច​ស្រវា​ចាប់យក​ សំរាប់​សុភមង្គលបាន​ ​មិនចាំបាច់​រស់នៅ​លើគំនរទុក្ខ​ឡើយ​។​ ​ចំណុច​លេច​ធ្លោរបស់​អ្នក​ ជា​មនុស្ស​ចូលចិត្ត​សប្បាយៗ​ មើលអ្វីៗ​ក្នុងផ្លូវល្អ​។

២. ​សៀវភៅ​កំណាព្យ​

អ្នក​ជាមនុស្ស​រ៉ូមែនទិក​ដែលមាន​ចិត្តស្រឡាញ់​ធម្មជាតិ​ និង​សត្វអ្នកច្រើន​តែធ្វើ​តាមអារម្មណ៍​របស់​ខ្លួនឯង​ និង​មិន​ចូលចិត្ត​ឲ្យគេ​បង្ខំ​ ​ទោះ​បីជា​រឿងនោះ​វាផ្តល់ផល​មកវិញ​យ៉ាង​ម៉េច​ក៏ដោយ​ ​អ្នកច្រើន​តែធ្វើការ​ដោយក្តី​ស្រឡាញ់​ជាចម្បង​។ ​ចំណុចលេច​ធ្លោរបស់អ្នក​ អ្នកជា​មនុស្សដែលស្រឡាញ់ធម្មជាតិ។

៣. ​សៀវភៅ​ប្រវត្តិសាស្ត្រ​

ប្រសិន​បើមាន​នរណា​ម្នាក់ចង់​ជជែក​ជាមួយអ្នក​ឲ្យស៊ី​ចង្វាក់​គឺមិន​ត្រូវនិយាយ​ពីរឿងណា​ដែលអត់​ប្រយាជន៍​នោះទេ​ ​ប៉ុន្តែ​ត្រូវនិយាយ​រឿង​ណាដែល​មាន​ហេតុផល​ ​ហើយ​មានអត្ថន័យ​ព្រោះអ្នក​ជាមនុស្ស​និយាយអ្វី​គឺនិយាយ​តែរឿង​សាច់ការ​ ​ដូច្នេះបាន​ជាអ្នក​មិនសូវ​ចាប់​អារម្មណ៍​រឿងផឹក​ស៊ីពិធី​ជប់លៀង​ប៉ុន្មានទេ​។ ចំណុច​លេចធ្លោ​របស់អ្នក ​អ្នកជាមនុស្ស​ដែលចូលចិត្ត​ធ្វើការ​ជាដុំ​កំភួន​។

៤. ​សៀវភៅ​ជំនួញ​ ឬពាណិជ្ជកម្ម​

អ្នកជា​មនុស្ស​ក្បាល​រឹង​ ​ដែលមើល​ទៅដូចជា​អង្គុយលើ​ចង្អេរ​លើក​ខ្លួនឯង​ ប៉ុន្តែ​តាមពិត​ទៅអ្នក​ចង់ឲ្យគេ​ដឹងថាខ្លួន​ឯងល្អ​ ​ឃើញមានជំនឿ​ដោយខ្លួន​ឯងខ្ពស់​ ​ពេលខ្លះ​អាចសម្តែង​ចេញ​មក​ដោយភ្លេច​គិតថា​ វាអាច​ប៉ះពាល់​ ​​ទង្គិច​ចិត្តពេក​ ប៉ុន្តែ​បើគេយល់​ពីចិត្ត​អ្នក​ គេនឹង​ដឹងថា​អ្នកជាមនុស្ស​ដែលធ្វើ​ការបាន​ល្អ​នូវអ្វី​ដែល​អ្នកដទៃ​មិនហ៊ានធ្វើ​។ ​ចំណុចលេច​ធ្លោរបស់​អ្នក​ ជាមនុស្ស​ចូលចិត្ត​ប្រកួត​ប្រជែង​នៅពី​លើគេ​។

៥. ​សៀវភៅ​វិទ្យាសាស្ត្រ​ អ្នក​ជាមនុស្ស​រហ័សរហួន​មានគំនិតផ្​តួចផ្តើម​កែច្នៃថ្មីៗ​ទោះ​បើមាន​បញ្ហាមួយ​ចំនួនដែល​នៅឆ្ងាយ​ហួសពីការ​គិតក៏ដោយ​ក៏ព្យាយាម​ខិតខំធ្វើ​ឲ្យបាន​។​ ដូច្នេះ​ហើយបាន​ជាការងារ​ផ្សេងៗ​ត្រូវពឹង​ពាក់ទៅ​លើបច្ចេកវិទ្យា​​ឧបករណ៍​ទំនើប​ ​និង​គំនិតដែល​ទាន់សម័យ​ហេតុការណ៍​។ ​ចំណុច​លេចធ្លោ​របស់​អ្នក​ ជាមនុស្ស​ដែលមាន​គំនិត​ផ្តួចផ្តើម​ និង​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ​៕

ប្រភព៖ Fortune Teller Khmer

អត្ថបទ៖ ស៊ិន សាវ៉េត